អាជ្ញាធរ ចុះបិទ ភោជនីយដ្ឋាន «ស្រីពេជ្រ ម្លប់ស្វាយ» នៅស្រុកស្អាង បានលួចលាក់បើកអាជីវកម្មបំពាន សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល

កណ្តាល៖នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ លោកឧត្តមសនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង មន្រ្តីជំនាញពាក់ព័ន្ធ បានចុះបិទទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះ «ស្រីពេជ្រ ម្លប់ស្វាយ» ស្ថិតនៅភូមិសា្វយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

ការសម្រេចបិទ នេះ បន្ទាប់ពីពិនិត្យឃើញថា ភោជនីយដ្ឋាន «ស្រីពេជ្រ ម្លប់ស្វាយ» បានលួចលាក់បើកអាជីវកម្មបំពាន សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទភោជនីយដ្ឋាន ជាបណ្តោះអាសន្ន ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។

ក្នុងនោះសមត្ថកិច្ច បាននាំធ្វើការនាំខ្លួនបុគ្គលិក ចំនួន៩នាក់ ស្រី៧នាក់ យកទៅដាក់ នៅទីតាំងចត្តាឡីស័ក ដែលរដ្ឋបាលស្រុកស្អាង និង សមត្ថកិច្ចបានរៀបចំ ៕