វត្ថុបុរាណ ដូចជាតុំកំបោរ ផ្ទឹលខាត់និងចានទម្រ ត្រូវបានចៅអធិការវត្តពុទ្ធោប្រគល់ជូនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី 9 ខែមេសាឆ្នាំ 2021 នេះគឺ មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រ សិល្បះ ខេត្តកំពង់ឆ្នាំង បានទទួលវត្ថុបុរាណចំនួន4 មុខពីព្រះគ្រូចៅអធិ
ការ វត្តពុទ្ធោ ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា លោកនិងមន្ត្រីរបស់លោកបានទៅទទួលវត្ថុបុរាណ ពីព្រះតេជ
គុណ វោយ ម៉ានិត ចៅអធិការវត្ត ពុទ្ធោ ស្ថិតនៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ មានចំនួន 4 ក្នុងនោះ តុំកំបោរចំនួន២ ផ្ទិលខាត់ចំនួន 1 និងចានទម្រចំនួន 1 ។ លោកបានបញ្ជាក់ថា វត្ថុបុរាណទាំងនេះមិនមែនបូរាណណាស់ណាពេកទេ គឺធ្វើឡើងក្នុងអំឡុងទសវត្សរ៍ 60 ប៉ុន្តែក៏ត្រូវបានចាត់ទុកថាជាវត្ថុបុរាណផងដែរ ។

វត្ថុទាំងនោះ ធ្វើពីស្ពាន់លាយ ដែកច្រើន និងមិនមានតម្លៃណាស់ណាទេ ប៉ុន្តែវាជាវត្ថុបុរាណ ដែលលោកទទួលយកមករក្សាទុក ដើម្បីដាក់តាំងក្នុងសារមន្ទីរ ។

ចំពោះប្រភពនៃវត្ថុបុរាណទាំងនោះ ត្រូវបានប្រធានមន្ទីរនិងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បញ្ជាក់ថាគឺបានដោយសារព្រះអង្គចៅអធិការវត្តដើរបិណ្ឌបាត្រហើយប្រទះឃើញ ក៏សុំជាវ ពីប្រជាពលរដ្ឋយកមកទុក ហើយក៏សពព្រះទ័យ ប្រគល់ ឲ្យមន្ទីរប្បធម៍ជាអ្នករក្សាទុកតែប៉ុណ្ណោះ ។

សូមរំលឹកថា វត្ថុបុរាណ ជាច្រើនបានបាត់បង់ជាបន្តបន្ទាប់ពុំសូវបានឃើញឡើយ ។ ដូចករណីវត្ថុបុរាណ នេះយូរៗទើបបានប្រទះឃើញម្ដង ។
ចំណែកក្មេងៗប្រហែលជាមិនស្គាល់តុំកំបោ ដែលជាវត្ថុសម្រាប់មនុស្សចាស់បុកស្លាម្លូពិសារពីជំនាន់ដើម នោះទេមើលទៅ៕