ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញមកសំណេះ សំណាល ចុះសួរសុខទុក្ខ កងកម្លាំងវរៈសេនាតូច ការពារព្រំដែនទឹកលេខ ៤៣០

ខេត្តកែប៖ នៅព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម សោមពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញ ចុះសួរសុខ ទុក្ខ កងកម្លាំងវរសេនាតូច ការពារព្រំដែនលេខ ៤៣០ ចំពិធីបានប្រារព្វធ្វើឡើង នៅទីបញ្ជាការវរៈសេនាតូចការពារព្រំដែនទឹកលេខ៤៣០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុង កែប ខេត្តកែប។
ឯកឧត្តម អភិបាលខេត្ត ខេត្តកែប មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ របស់សម្តេច អគ្គមហា សេនា បតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានពាំនាំការផ្តាំផ្ញើរការ សាកសួរសុខ ទុក្ខ ពីណាក់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែ គិតគូរពីសុខទុក្ខ និងជីវភាព រស់នៅរបស់កងកម្លាំ ង។
សូមបញ្ជាក់ផងដែរថា នៅក្នុងឱកាសនោះ ឯកឧត្តម អភិ បាលខេត្ត ក៍បានឧបត្ថម្ភអង្ករចំនួន ១តោន មីចំនួន ២០ កេស អាវពងចំនួន ៣០ និងទឹកសាអ៊ីវមួយកេះ ដល់វរសេនាតូចការពារព្រំដែនទឹកលេខ ៤៣០។