កម្មការិនីរោងចក្រម្នាក់រត់ចេញពីកន្លែងការងារនៅភ្នំពេញមកស្រុកកំណើតត្រូវបានអាជ្ញាធរនាំយកទៅចត្តាឡីស័ក

0

ខេត្តកំពង់ចាម៖ ក្រុមប្រឹក្សាឃុំ សហការជាមួយមណ្ឌលសុខភាពឃុំ បានចុះអនុវត្តវិធានការណ៍ចំពោះកម្មការិនីរោងចក្រដែលរត់ចេញពីកន្លែងការងារធ្វើដំណើរពីភ្នំពេញ មកស្នាក់នៅផ្ទះភូមិទី១ (កោះថ្មី) ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បញ្ជូនទៅមណ្ឌលចត្តាឡីស័កខេត្តកំពង់ចាម កាលថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១នេះ ។
តាមជ្ញាធរឃុំបានឲ្យដឹងថា កម្មការិនីដែលលួចរត់ចូលមកស្រុកកំណើតនេះ មានឈ្មោះ សាមុត សេងអន អាយុ២២ឆ្នាំ ជាមួយនិងករណីនេះដែ រអាជ្ញាធរ សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមគោរព តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ និងសូមកុំវិលត្រលប់មកស្រុកកំណើតជារឿងល្អ ពេលកំពុងកើតមានជំងឺកូវីត-១៩ គួរអោយព្រួយបារម្ភនាពេលបច្ចុប្បន្ននេះ ៕