កម្លាំងចម្រុះខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ណេតតាមអនឡាញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៦នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណះបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះឆ្មក់បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងខុសច្បាប់តាមអនឡាញមួយកន្លែង ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន១៦នាក់និងដកហូតកំព្យូទ័រជាច្រើនគ្រឿង និងវត្ថុតាងមួយចំនួនទៀត។

ក្នុងប្រតិបត្តិការណ៍នេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩ និង១០ នាទីយប់ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១៧២ ផ្ទះលេខ១៥ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជាមួយគ្នានោះដែរសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុស១៣នាក់(ស្រី៣នាក់) ដកហូតកុំព្យូទ័រជាងដប់គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីរួមទាំងវត្ថុតាងត្រូវបាននាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើកំណត់ហេតុនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕