ប្រធានគណបក្សCPP ខេត្តកំពង់ចាម បន្តផ្តល់វិទ្យុទាក់ទងដល់មេភូមិ និងប្រជាការពារក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម

ឆ្លើយតបតាមសំណើរបស់លោកប្រធានគណបក្សប្រជាជនកម្ពុជា សង្កាត់វាលវង់ ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ចុះជួយសង្កាត់វាលវង់ ដឹកនាំដោយលោក សំ ពិសិដ្ឋ អនុប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់វាលវង់ តំណាងលោក ទូច ឆៃ ប្រធានក្រុមការងារចុះជួយសង្កាត់ អមដោយអនុប្រធាន រួមនឹងសមាជិកក្រុមការងារចុះជួយសង្កាត់វាលវង់ បាននាំយក វិទ្យុទាក់ទង និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផ្ដល់ជូនដល់មេភូមិទូទាំងសង្កាត់វាលវង់ រួមនិងប្រជាការពារ ដើម្បីយកទៅប្រើប្រាស់ក្នុងការពង្រឹង និងការអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីភាពសុខសាន្តរបស់ប្រជាជនយើង។

សូមជម្រាបថា កាលពីខែកន្លងទៅ ឯកឧត្តម អ៊ុន ចាន់ដា លោកក៏បានផ្ដល់នូវវិទ្យុទាក់ទង និងថវិកាមួយចំនួន ដល់គណបក្សមូលដ្ឋានសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់ រួមនឹងប្រជាការពារផងដែរ៕