ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពល: ប្រធាន នាយកដ្ឋាន បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានណែនាំឲ្យកងកម្លាំងចូល រួម ចាក់វ៉ាក់សាំង ទាំងអស់គ្នា

0

កំពត.ឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន បានដឹកនាំប្រតិភូនាយកដ្ឋាននគរបាលការពារព្រំដែនទឹក អមដំណើរឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីវិធានការពារស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដល់កងកម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ វរសេនាតូចនគរបាលការពារព្រំដែនទឹកគោកលេខ២៤០-២៦៩ និង៨២៧ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគ-បរិភោគមួយចំនួនធំ និងថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ផ្តល់ជូនអង្គភាព និងវរសេនាតូច (ក្នុង០១អង្គភាព និងវរសេនាតូចទទួលបាន ២,០០០,០០០រៀល និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៤,០០០,០០០រៀល) ដោយឡែកវរ:២៦៩-ទឹក និងវរ:៨២៧-គោក លោកជំទាវអភិបាលខេត្តកោះកុងបានឧបត្ថម្ភថវិកាក្នុង០១នាក់ ចំនួន ២០,០០០រៀល (សម្រាប់កងកម្លាំងទាំងពីរវរ: សរុប៧,០២០,០០០រៀល)។
~នៅថ្ងៃ១១/០៤/២១នេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំប្រតិភូនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីវិធានការការពារ សន្តិសុខសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១-៤៣០ ប្រចាំខេត្តកំពត និងខេត្តកែប និង បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ផ្តល់ជូនក្នុង០១វរសេនាតូច ទទួលបានថវិកាចំនួន៣,០០០,០០០រៀល (ក្នុងនោះថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិ អគ្គស្នងការនគរបាលជាតិ ២,០០០,០០០រៀល និង១,០០០,០០០រៀលរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ) និងគ្រឿងឧបភោគ-បរិភោគមួយចំនួន។