ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំចុះពិនិត្យសកម្មភាពការងារចាក់វ៉ាក់សាំងការការពារជំងឺកូវីដ19 ជូនអតីតយុទ្ធជនស្រុកក្រុង

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន បានអញ្ជើញចុះពិនិត្យសកម្មភាពការងារចាក់វ៉ាក់សាំង បង្កាការពារជំងឺកូវីដ19 ជូនអតីតយុទ្ធជន នៅតាមបណ្តាលស្រុកក្នុងខេត្តកំពង់ធំ ជាពិសេស នៅស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកសន្ទុក នៅព្រឹកថ្ងៃអាទិត្យទី ១១ ខែមេសាឆ្នាំ ២០២១។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា ខេត្តកំពង់ធំមានសមាជិកសមាគមអតីតយុទ្ធជនសរុបចំនួន ៣០៩៨នាក់ ក្នុង នោះមានមួយចំនួនបានទទួលមរណភាពដោយសារ ជំងឺ និងមួយចំនួនចំណាកស្រុកផងដែរ អតីតយុទ្ធជន និងគ្រួសារ បានចាក់វ៉ាក់សាំងការពារមេរោគ covid 19 កាលពីថ្ងៃទី8ខែមេសាកន្លងទៅនេះ ដែលមាន ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជាអធិបតីភាពក្នុងពិធីបើកនៅមណ្ឌលសុខភាពប្រិយប្រស់។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថា សមាជិកសមាគមអតីតយុទ្ធជន ក្នុងចំណោម៣០៩៨នាក់ បានអញ្ជើញមកទទួលចាក់សាំងបានចំនួន ២,៣៩៧ នាក់រួចហើយ គិតមកដល់ល្ងាចថ្ងៃថ្ងៃអាទិត្យនេះ បច្ចុប្បន្នក្រុមគ្រូពេទ្យ និងក្រុមការងារសមាគមអតីតយុទ្ធជន កំពុងដំណើរការបន្តចាក់វ៉ាកសាំង តាមផែនការក្រសួងការពារជាតិ ដោយមិបគិត ពីថ្ងៃឈប់សម្រាកដើម្បីបម្រើអតីតយុទ្ធជន ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានអំពាវនាវដល់បងប្អូន សមាជិកសមាគមអតីតយុទ្ធជនទាំងអស់ អញ្ជើញមកចាក់សាំងការពារមេរោគកូវីដ19 បានទាន់ពេលវេលា ដើម្បីការពារសុខភាពយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើងមានមេរោគកូវីត19 និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចពិជ័យសេនាទៀ បាញ់ ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ដែលបានផ្ដល់វ៉ាក់សាំងជាអតិភាព សម្រាប់ចាក់ជូនដល់បងប្អូនអតីតយុទ្ធជន ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមគោរពជូនពរសម្ដេច ទទួលបាននូវសុខភាពល្អ បន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍ បន្តទៅទៀត។
ដោយ ប៊ុន រដ្ឋា