សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ផ្តល់អាកុល ម៉ាស់ថវិការដ្ឋបាលស្រុកវ៉ារិន

0

ខេត្តសៀមរាប៖ ប្រធានសមាគមចលនាយុវជនកម្ពុជាសាខាខេត្តសៀមរាប (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំក្រុមការងារ នាំយកអំណោយ ជាអាកុល ចំនួន ០២កាន ម៉ាស់០១កេសធំ និង ថវិកា ចំនួន៣០០០០០រៀល(បីសែនរៀល) ប្រគល់ជូន រដ្ឋបាលស្រុក វ៉ារិន សំរាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បី ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងសហគមន៍។
លោក ធិនី វិធូរ អភិបាលស្រុកវ៉ារិន បានអោយដឹងថា ស្រុកវ៉ារិន មានពលរដ្ឋមួយចំនួន ចេញទៅប្រកបការងារនៅទីឆ្ងាយ និងមានពលរដ្ឋខ្លះទៀត ទៅធ្វើការងារដល់ប្រទេសថៃ ។
បច្ចុប្បន្ន ពួកគាត់បានវិលមកលំនៅឋានជាបន្តបន្ទាប់ ដើម្បីសុវត្តភាពក្នុងសហគមន៍ តម្រូវអោយធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោក ក៍បានថ្លែងអំណរគុណដល់ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ដែលបានផ្តល់ជាអាកុល ម៉ាស់ និង ថវិកា ដើម្បីផ្តល់ជូនដល់ក្រុមការងារ កំពុងអនុវត្តផ្ទាល់នៅមូលដ្ឋានស្រុកវ៉ារិន ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងសហគមន៍។
លោក ហ៊ុន ប៉ូគា បានថ្លែងថា ដោយមានសេចក្តីព្រួយបារម្ម ពីសុខទុក្ខរបស់បងប្អូនមន្ត្រីរាជការ និង ប្រជាពលរដ្ឋក្នុងសហគមន៍ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានណែនាំ ដល់យុវជន កម្ពុជា ក្រុម១៥៧ ត្រូវមន្ថែមល្បឿន ក្នុងកិច្ចការ មនុស្សធម៌ រួមទាំងចូលរួមចំណែកក្នុងការ លើកទឹកចិត្តដល់ ក្រុមគ្រូពេទ្យ ក្រុមការងារ កងកម្លាំងទាំងអស់ ដើម្បីរួមគ្នាប្រឆាំងមេរោគកូវីដ១៩ ការពារសុវតិ្ថភាពជូនពលរដ្ឋ ក្នុងសហគមន៍ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា អំណោយនេះត្រូវបានប្រគល់ជូននៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ នៅរដ្ឋបាលស្រុកវ៉ារិន ខេត្តសៀមរាប៕