ស្រវឹងស្រាជោគជាំបើករថយន្តបុកម៉ូតូពីក្រោយរបួសធ្ងន់ស្រាល២នាក់ព្យាយាមគេចទៅផ្ទះតែត្រូវគ្រួសារជនរងគ្រោះដេញ

0

ប៉ៃលិន​៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បើករថយន្តក្នុងល្បឿនលឿន ទៅបុកម៉ូតូមួយគ្រឿង ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្រី្តម្នាក់ត្រូវគេស្គាល់ថា ជាប្រពន្ធរបស់អ្នកសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ប្រចាំខេត្ត ប៉ៃលិន រងរបួសធ្ងន់ បាក់ជើងឆ្វេងបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្តបាត់ដំបង រីឯយុវជន ម្នាក់ រងរបួស ស្រាលខណ: បើកបរម៉ូតូនៅលើដងផ្លូវស្រាប់តែមាន បុរសម្នាក់ស្រវឹងស្រាជោគជាំ បើកបរ រថយន្តស្ទូច ១ គ្រឿងបុកចំពីក្រោយពេញទំហឹង បណ្តាលឱ្យ រងរបួស ធ្ងន់ ស្រាល តែម្តង ។ ក្រោយ ជនបង្ក បើកបរ រថយន្តបុក ម៉ូតូ ជនរងគ្រោះ បណ្តាលឱ្យ រងរបួស ធ្ងន់ ស្រាល ស្រាប់តែ បើករថយន្ត បម្រុង គេចខ្លួន ទៅផ្ទះ របស់ខ្លួន ស្របពេល សាច់ញាតិ ជនរងគ្រោះឃើញទាន់ ក៏ជិះម៉ូតូតាមទៅសួរនាំស្រាប់តែចេញមក រករឿងបម្រុងវាយដំថែមទៀត ។

ហេតុការណ៍បុរសម្នាក់ស្រវឹងស្រា ជោកជាំបើករថយន្តបុក ម៉ូតូប្រពន្ធអ្នកសារព័ត៌មាន បណ្តាលឱ្យរងរបួស ធ្ងន់បាក់ជើងឆ្វេងនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ ជនរងគ្រោះទី១ ឈ្មោះនួន ផានិត ភេទប្រុសអាយុ២០ឆ្នាំជាអ្នកបើកបរ ម៉ូតូ ម៉ាក ឌ្រី ម ពណ៌ ខ្មៅ ស៊េរី ឆ្នាំ២០១៩ ពាក់ ស្លាក លេខ ប៉ៃលិន 1C-3597 រងការខូចខាត មធ្យម ទី ២. ឈ្មោះ សេង សារី ភេទ ស្រី អាយុ ៤៧ ឆ្នាំ រងរបួស ធ្ងន់ បាក់ជើង ឆ្វេង ត្រូវជា ប្រពន្ធ អ្នកសារព័ត៌មាន កម្ពុជា អភិវឌ្ឍន៍ រស់នៅ ភូមិ អូរ ច្រាក ណ្តា ល សង្កាត់ ទួល ល្វា ក្រុងប៉ៃលិន ខេត្ត ប៉ៃ លិ ន ។ ចំណែក ជនបង្ក មាន ឈ្មោះ ទៀង ប្រុស អាយុ ៤៨ ឆ្នាំ បើកបរ ក្នុងស្ថានភាព ស្រវឹង ដោយ បើករថយន្ត ម៉ាក ហ៊ី យិន ដាយ ពណ៌ ខៀវ (២,៥ តោន ) ពាក់ ស្លាក លេខ ន ០១៧៥- ភព ៣ រស់នៅ ភូមិ ទួល ល្វា សង្កាត់ ទួល ល្វា ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ។

ប្រភពព័ត៌មានសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា៖ មុនពេលកើតហេតុ ស្ត្រីរងគ្រោះនិងយុវជនម្នាក់ បានបើកបរ ម៉ូតូ១ គ្រឿងទៅទិញអង្ករនៅផ្សារប៉ាហ៊ីលុះ ត្រឡប់មកវិញដល់ត្រូវផ្លូវបែកជាបួនបម្រុងនឹងបត់ ឆ្វេងស្រាប់តែរថយន្តខាងលើបានជ្រុលចង្កូតទៅបុកចំពីក្រោយពេញទំហឹងបណ្តាលឱ្យដួលរងរបួស ធ្ងន់ ស្រាលតែម្តង ។ ក្រោយពេ កើតហេតុ ជនបង្កបានបើករថយន្ត រត់គេចចូលទៅផ្ទះរបស់ខ្លួនតែត្រូវបានបងប្អូន និងក្រុមគ្រួសារជនរងគ្រោះឃើញទាន់ក៏ដេញតាមទៅដល់ផ្ទះស្រាប់តែរូបគេចេញមករករឿង ដេញ វាយទាត់ធាក់ធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តង ។

ចំណែកមន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តប៉ៃលិនម្នាក់បានឱ្យដឹងថា៖ជនរងគ្រោះធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះដល់ត្រង់ចំណុចកើតហេតុបត់ឆ្វេងក៏ត្រូវរថយន្តខាងលើបុកចំពីក្រោយ ពេញទំហឹង លុះឃើញបែបនេះជនបង្កក៏បានបើករថយន្តគេចទៅផ្ទះ។ ប្រភពបន្តទៀតថាជនបង្ករពិតជាបានផឹកស្រាស្រវឹង ពិតប្រាកដ មែន ។ប្រភពបន្តទៀតថាតែខាងនគរបាលនឹងសាកសួរភាគីម្ខាងទៀតដើម្បីបានចំលើយ ត្រឹមត្រូវហើយរៀបចំធ្វើការដោះស្រាយជូនជនរងគ្រោះខាងលើឱ្យមានតម្លាភាពផងដែរ ៕