គណៈកម្មការប្រយុទ្ធប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្តកំពង់ចាមបានទទួលអំណោយជាសម្ភារនិងថវិកាពីសប្បុរសជន

0

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូវីដ -១៩ និង ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត រួមនឹង អភិបាល រង ខេត្ត នាព្រឹកថ្ងៃទី៩១២ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញទទួ អំណោយ ជា សម្ភារ និង ថវិកា ពី សប្បុរសជន នានា ដែល បានចូលរួម ជាមួយ រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ ។
គួរ បញ្ជាក់ថា ក្នុងពិធីប្រគល់ និងទទួលអំណោយនេះ លោក ម៉ៅ ហ៊ួរ និង លោកស្រី បានជួយឧបត្ថម្ភ ថវិកា ២លានរៀល មីម៉ាម៉ា ចំនួន ២០កេស ធំ ទឹក បរិសុទ្ធ ១០០ កេស និងទឹកផ្លែឈើ ចំនួន ២០កេស . លោក នៅ សារី ម្ចាស់ក្រុមហ៊ុនរ៉ាកាននាហ្គា(ខេមបូឌា )ឯ .ក ឧបត្ថម្ភម៉ាស ចំនួន២៥០០០ ម៉ាសនិងទឹកបរិសុទ្ធ ១០កេស ដោយឡែកលោក ស្លេះពុន យ៉ាម៉ីន និង លោកស្រី បាន ខិតខំ កៀងគររកជំនួយដើម្បីយកមកចែកជូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម ចំនួន៩០០គ្រួសារ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុនចាន់ដា ប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីដ -១៩ បានថ្លែងអំណរគុណ និង ជូនពរដល់ម្ចាស់ក្រុមហ៊ុនសប្បុរសជនដែលបានគាំទ្រឧបត្ថម្ភជាសម្ភារ និងថវិកា ជូន ដល់គណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីដ -១៩ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាក និង ការខ្វះខាត របស់បងប្អូនពលករចំណូលស្រុកក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័កផងដែរ ៕