ពិធីសែនព្រេនសូមសេចក្តីសុខពីលោកតាដំបងជ័យ និងលោកយាយភ្នំទ្រព្យ ក្នុងឱកាសឡើងទៅគង់នៅអាសនៈថ្មី!

0

ព្រះវិហារ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការស្តីទី និងលោកជំទាវ រួមនឹងនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទូទាំងអង្គភាពទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានរៀបចំពិធីសែនព្រេន សូមសេចក្តីសុខពីលោកតាដំបងជ័យ និងលោកយាយភ្នំទ្រព្យ នៅក្នុងឱកាសឡើងទៅគង់នៅអាសនៈថ្មី

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការស្តីទី កងពលតូចអន្តរាគមន៍លេខ៨ បានធ្វើការបួងសួងឧទ្ទិសនឹកដល់ដួងបារមីវត្ថុស័ក្ដិសិទ្ធក្នុងលោក ពិសេសបារមីលោកតាដំបងជ័យ និងលោកយាយភ្នំទ្រព្យ ឲ្យជួយតាមបីបាច់ថែរក្សា កងកម្លាំងប្រដាប់អាវុធ និងបងប្អូនគ្រួសារទ័ព ក៏ជាប្រជាជនកម្ពុជាទាំងអស់ មានសេចក្ដីសុខ ជៀសផុតពីជំងឺឆ្លងដ៏កាចសាហាវ កូវិដ-១៩។

លោកថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយគោរពអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសបទបញ្ជា និងវិធានការ ការពារជំងឺឆ្លង កូវីដ-១៩ (៣កុំ និង៣ការពារ) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គឺ(កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតគ្នា ពី១ម៉ែត្រ កន្លះឡើងទៅ៕សួនលីណា