សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី និង សប្បុរសជន បន្តចូលរួម ឧបត្ថម្ភ សំភារ និង ថវិកា ជូនគណៈកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩

0

កំពង់ចាម : សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម ខេត្ត មណ្ឌលគីរី និង សប្បុរសជន នានា ក្នុង ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ១៣ ខែមេសា ឆ្នាំ ២០២១ នេះ បាន បន្តនាំយក សំភារ និង ថវិកា ប្រគល់ ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ដេីម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាល ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ។

គួរ បញ្ជាក់ ថា ក្នុង ពិធី ប្រគល់ និងទទួល អំណោយ នេះ ដែរ លោក ឧកញ៉ា ហួត ឈឿន ប្រធាន សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម ខេត្ត មណ្ឌលគីរី និង លោកជំទាវ បាន ជួយ ឧបត្ថម្ភ ទឹក បរិសុទ្ធ ចំនួន ១៥០ កេស មី៥០កេស តូច . លោក សែ ឡាឡែន អនុប្រធាន សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម ខេត្ត មណ្ឌលគីរី និង លោកស្រី ឧបត្ថម្ភ អង្ករ ចំនួន ១តោន . លោក មាស ទួក និង លោកស្រី ជិន សារិន ប្រធាន ក្រុមប្រឹក្សា ស្រុក ព្រៃឈរ និង ជាប្រធាន សមាគម ក្រុមប្រឹក្សា ក្រុង-ស្រុក ឃុំ -សង្កាត់ ខេត្តកំពង់ចាម ឧបត្ថម្ភ ថវិកា ចំនួន ២លានរៀល ទឹក ក្រូច ១០កេស ទឹក បរិសុទ្ធ វីតាល់ ៥០កេស ម៉ាស ២៥០០សន្លឹក និង មីម៉ាម៉ា ចំនួន ៣០កេស តូច . ក្រុមហ៊ុន ហេង ទូ ឧបត្ថម្ភ ឃិត៣០០កញ្ចប់ ទឹក ក្រូច ១០កេស និង ទឹក បរិសុទ្ធ ១០កេស . លោក ហេង ទូ និង លោកស្រី ប៉ា ហ្គេចលី ឧបត្ថម្ភ ថវិកា ចំនួន ២លានរៀល ទឹក ក្រូច ១០កេស ទឹក បរិសុទ្ធ វីតាល់ ៥០កេស ម៉ាស ២៥០០សន្លឹក និង មីម៉ាម៉ា ចំនួន ៣០កេស តូច . ធនាគារ ហ្វីលីព ភីអិលស៊ី សាខា ខេត្តកំពង់ចាម ឧបត្ថម្ភ មី ចំនួន ១០០កេស និង ទឹក បរិសុទ្ធ ១០០យួរ ផង ដែរ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បាន ថ្លែងអំណរគុណ និង ជូនពរ ដល់ សប្បុរសជននានា ដែល បាន គាំទ្រ ឧបត្ថម្ភ ជា សម្ភារ និង ថវិកា ជូន ដល់គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាក និង ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក ក៏ដូចជា អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល កំពុង ធ្វើចត្តាឡីស័ក ផង ដែរ ។

ជាមួយគ្នា នោះ ឯកឧត្ដម អភិបាលខេត្ត និង សហការី ក៏ បាន អញ្ជើញ ទៅ ពិនិត្យ អគារ សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម នៅ ជាប់ បរិវេណ សាលា ខេត្ត កំពង់ចាម ដែល សាងសង់ រួចរាល់ ជាស្ថាពរហេីយនោះ ដេីម្បី រៀបចំ ទីធ្លា ជុំវិញ បន្ថែម ហើយ រងចាំ ពេល វេលា ល្អ សម្រាប់ ធ្វើ ពិធី បេីក សម្ពាធ ជា ផ្លូវការ ផងដែរ ៕