អាល់កុលក្លែងក្លាយចំនួន៨៤៦លីត្រដាក់លក់នៅឱសថស្ថានទិព្វ១ក្រុងបាត់ដំបងត្រូវបានមន្ត្រីជំនាញរឹបអូស

ខេត្តបាត់ដំបង៖ការរកឃើញអាល់កុលក្លែងក្លាយនូវខណះដែលមន្រ្តីការពារអុ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(ក.ប.ប)កាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០២១នេះបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធរដែនដីចុះត្រួតពិនិត្យម្ហូបអាហារនិងទំនិញដែលមានដាក់តាំងលក់នៅតាមផ្ទះមុនចូលឆ្នាំខ្មែរជាពិសេសតាមឱសថស្ថានរងនានា។

ក្នុងការត្រួតពិនិត្យនេះកម្លាំងជំនាញបានរកឃើញអាល់កុលក្លែងក្លាយដែលមានសារធាតុ(មេតាណុល)មានចំនួន៨៤៦លីត្រដែលបានដាក់តាំងលក់នៅឱសថស្ថានទិព្វ១ស្ថិតក្នុងភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។លោកហាក់.សុខរិនប្រធានសាខាក.ប.បខេត្តបាត់ដំបងបានឲ្យដឹងថា:ក្នុងប្រតិបត្តិការនេះកម្លាំងរបស់លោកបានត្រួតពិនិត្យ និងធ្វើតេស្តអាល់កុលដែលបានដាក់លក់នៅតាមឱសថស្ថានរងនានាចំនួន៥ទីតាំងនៅក្រុងបាត់ដំបងមានរួមមាន÷ទីតាំងទី១ឱសថស្ថានសង់ត្រាល់ទីតាំងទី២ឱសថស្ថានមហាទេព,ទីតាំងទី៣ឱសថស្ថានទិព្វ១ទីតាំងទី៤ឱសថស្ថានសង្កែនិងទីតាំងទី៥ឱសថស្ថានឌីយ៉ាម៉ង់។

លោកប្រធានបន្តថា:លទ្ធផលនៃការត្រួតពិនិត្យបានរកឃើញអាល់កុលក្លែងក្លាយដែលមានសារធាតុ(មេតាណុល)បានដាក់លក់នៅឱសថស្ថានទិព្វ១ដែលមានអាស័យដ្ឋានភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងចំនួន២៧កានស្មើនឹង៨១០លីត្រនិង៧២ដបស្មើនឹង៣៦លីត្រសរុបចំនួន៨៤៦លីត្រ។

ស្របពេលនេះដែរលោកបានអំពាវនាវដល់អាជីវករលក់ដូរនិងអ្នកផលិតផលក្លែងក្លាយត្រូវបញ្ឈប់ជាបន្ទាន់ព្រោះវាធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ជាមួយនិងអាល់កុលក្លែងក្លាយនោះមិនបានសម្លាប់មេរោគពិតប្រាកដនោះទេដែលជាមូលហេតុធ្វើមានការឆ្លងរោគដោយមិនដឹងខ្លួនចំពោះអ្នកប្រើប្រាស់ទៅវិញ។ក្រោយពីបង្ក្រាបនិងដកហូតអាល់កុលក្លែងក្លាយដែលមានចំនួនខាងលើមន្រ្តីជំនាញបានយកទៅរក្សាទុកដើម្បីដុតបំផ្លាញចោលនៅពេលក្រោយ៕