អនុវត្តតាម សេចក្តីសម្រេច របស់ រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល របស់ពលរដ្ឋពីខេត្តមួយ ទៅខេត្តមួយជាបណ្ដោះអារសន្ន

0

ព្រះវិហារ៖ លោកវរសេនីយ៍ទោ នួន ផល្លា នាយរងសេនាធិការ ទទួលបន្ទុកការងារលេខាធិការដ្ឋានកងពលតូចអន្តរាគមន៍លេខ៨ កាលពីវេលាម៉ោង៧.៣០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងជាង២០នាក់ ចុះពិនិត្យតាមគោលឈរជើងយាមកាម ដែលអង្គភាពខ្លួនទទួលខុសត្រូវ ហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ ដេីម្បីទប់ស្កាត់ការឆ្លងរាដាល នៃជំងឺកូវីដ-១៩ ស្ថិតក្នុងស្រុកចំនួនពីរ នៃខេត្តឧត្តមានជ័យ និងខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ នួន ផល្លា បានឲ្យដឹងថា ដេីម្បីអនុវត្តតាមសេចក្តី សម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយ ទៅខេត្តមួយជាបណ្ដោះអារសន្ននេះ ទាល់តែបងប្អូនប្រជាពលដ្ឋចូលរួមទាំងអស់គ្នា ដោយអនុវត្តនូវវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការ ការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកវរសេនីយ៍ទោ នួន ផល្លា នាយរងសេនាធិការ កងពលតូចអន្តរាគមន៍លេខ៨ ក៏បានធ្វើការផ្តាំផ្ញេី ដល់កម្លាំងដែលឈរជើងគ្រប់គោលដៅទាំងអស់ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាត្រូវខិតខំអនុវត្ត ឲ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ក្រសួង សុខាភិបាល តាមរយៈ វិធានការ ៣កុំ ៣ការពារ ដេីម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិ ជៀសផុតពីការចម្លង ឆ្លងរីករាលដាល នៃជំងឺ កូវីដ -១៩។

សូមបញ្ជាក់ថា៖ នៅក្នុងដំណើរចុះត្រួតពិនិត្យគោលដៅឈរជើង កម្លាំងជំនាយការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ និងជំនាញការិយាល័យទី២ របស់វរសេនាតូច៣៨១ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ នួន ផល្លា បានធ្វើការឃាត់ខ្លួនយុវជនស្រី.ប្រុស ចំនួន១៣ ដោយសារពួកគាត់មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ១៩។

ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួចប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រអែម ធ្វើកិច្ចសន្យា អប់រំ ប្រគល់ឲ្យអាណាព្យាបាលយកត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕ សួនលីណា