នគរបាលខណ្ឌសែនសុខ​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ពីបទលួច​ និងដកហូតអាវុធវែង,ខ្លី​ ចំនួន២ដេីម

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការនគរបាលខណ្ឌសែនសុខ​ បានឲ្យដឹងនៅព្រឹកថ្ងៃទី​១៦​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគ្រឿងអលង្ការ លួចប្រាក់ និងទូរសព្ទ័ដៃ នៅចំណុចក្នុងរថយន្តមុខមណ្ឌលសុខភាពភ្នំពេញថ្មី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡេីងកាលពីថ្ងៃទី១៤-០៤-២០២១ ម៉ោង០៩ និង០៩នាទី ។ 

    ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាង៉ូវក្រោម សង្កាត់និរោច ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាព លួចគ្រឿងអលង្ការ , ប្រាក់ និងទូរសព្ទ័ដៃ របស់ជនរងគ្រោះឈ្មោះ អ៊ិត ចាន់ថូ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១ ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ 

    សម្ភារៈបាត់បង់ ក្រវិឡ ០១គូ ។ និងសម្ភារៈបន្សល់ទុក ទូរសព្ទ័អាយហ្វូនអេច ០១គ្រឿង , ខ្សែកអង្កាំ០១តម្លឹងជាង , ចិញ្ចៀន០១វង់ ប្រគល់ឲ្យជនរងគ្រោះវិញ , អាវុធខ្លី០១ដើមម៉ាកឡុក១៩ លេខTWS035 , បង់០១ , គ្រាប់១៥គ្រាប់ , អាវុធវែងបាញ់សត្វម៉ាកវ៉ាំងឌឺឡុង ០១ដើម  និងស្លាកលេខឡាន០១គូ(ខម) របស់ជនសង្ស័យ ។ 

  1.     បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕​