ជនសង្ស័យ៤នាក់ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ ឆក់កាបូបស្ពាយ

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០៤នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ពាក់ព័ន្ធ ករណីឆក់កាបូបស្ពាយ នៅចំណុចមុខការ៉ាស់សាំងកាល់តិច ផ្លូវសហព័ន្ធរ៉ុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។នេះបេីយោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់គេចខ្លួនមាន(ឈ្មោះញ៉ា និងឈ្មោះ អុំ សុវណ្ណារ៉ាក់) ។ រីឯជនសង្ស័យ០៤នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ អាន គឹមស្រៀន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន), ទី២-ឈ្មោះ សន ហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (គ្មានសារធាតុញៀន) , ទី៣-ឈ្មោះ អ៊ឹង សុភានុត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ផ្សារដើមគេ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) , និងទី៤-ឈ្មោះ អ៊ឹង ប៊ុណ្ណារិន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៣៧ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយនិងទូរសព្ទ័ដៃម៉ាកOPPO ពីជនរងគ្រោះ ជាមនុស្សស្រី មិនស្គាល់អត្តសញ្ញាណទៅបាត់ក្រោយកើតហេតុ ។

សម្ភារៈបាត់បង់ កាបូស្ពាយ ០១ និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកOPPO ។ សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង (១.ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ គ្មានស្លាកលេខ និង ២.ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FC-5193) របស់ជនសង្ស័យ ។

បច្ចុប្បន្ននេះ ជនសង្ស័យនិងវត្ថុតាងខាងលេីកំពុងឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕