ផ្ដល់ស័ង្កសី និងជួលជួលឡើងវិញបន្ទាប់ពីខ្យល់កន្ត្រាក់បក់រំលំផ្ទះពលរដ្ឋ

បន្អាយមានជ័យ៖ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន័ថា៖កិច្ចការជួយជួសជុលផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ត្រូវផ្តល់ឈើ សង្ក័សី សម្ភារៈជូនកងកម្លាំង និងម្ចាស់ផ្ទះ ដើម្បីបងប្អូនប្រជាពលរដ្ឋ បានផ្ទះសម្បែងសមរម្យឡើងវិញ។

ថ្លែងដូច្នេះក្នុងដំណើរដឹកនាំមន្ត្រីនិងកងកម្លាំទាំងបី ចុះជួយជួសជល់ផ្ទះពលរដ្ឋដែលត្រូវបានខ្យល់កន្ត្រាក់បក់រលំនាថ្ងៃទី២២ មេសា ២០២១។

ឯកឧត្ដម អ៊ុ រាត្រី ចូលរួមសោកស្ដាយចំពោះគ្រោះមហន្តរាយខ្យល់ព្យុកន្ត្រាក់ ដែលបក់បំផ្លាញផ្ទះបងប្អូនលរដ្ឋ ហើយបានដាក់បញ្ជាជូន កងកម្លាំងទាំងបីអោយរួសរាន់ជួយជួសជុល ប្រក់ដំបូល ជញ្ជាំង ឬសាងសង់ឡើងវិញដើម្បីអោយបងប្អូនពលរដ្ឋបានចូលរស់នៅដោយសុខដុមរមនា។

លោកហ៊ិល រ៉ាយា អភិបាលក្រុងសិរីសោភ័ណសូមបញ្ជាក់បន្ថែមថា៖ល្ងាចថ្ងៃទី ២១ មេសាម្សិលមិញ នៅសង្កាត់ទឹកថ្លា ខ្យល់កន្ត្រាក់មកទៀត បក់រលំនិងប៉ើងដំបូលផ្ទះពលរដ្ឋអស់ ៤២ខ្នងផ្ទះ និងសាលារៀន១ខ្នងបើងដំបូល ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ដោយ៖ ឃិន គន្ធា