សម្រេចបិតចំនួន៤ទីតាំង ដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩នៅប៉ោយប៉ែត

បន្ទាយមានជ័យ ៖ឯកឧត្តម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យសម្រេចបិតចំនួន៤ទីតាំង ដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ក្នុងភូមិក្បាសស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបន្ទាប់ពីរកឃើញមានការសង្ស័យលើជនឆ្លងជំងឺកូវីដ-១៩។ក្នុងយុទ្ធនាការនេះក៍មានវត្រដ្ឋបាលក្រុងប៉ោយប៉ែត តលោកឧត្តមសេនីយ៍ត្រី បោន ប៉ិន មេបញ្ជាការ អ.ហ ខេត្ត ប.ជ លោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត ស្នងការរង ខេត្តបន្ទាយមានជ័យ និងចុះត្រួតពិនិត្យការបិទទីតាំងចំនួន ០៤កន្លែង ។ឯកឧត្តម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា នៅពេលនេះ អាជ្ញាធរ និងមន្ត្រីជំនាញ ក្រុមគ្រូពេទ្យបានចុះមកពីនិត្យ និងបានសម្រេចបិតចំនួន៤ទីតាំង ដែលជាប់សង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ ទីតាំងត្រូវបិទួមមាន៖
១.ទីតាំងសណ្ឋាគារកាសុីណូប៉ោយប៉ែតភែលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ។
២.ទីតាំងផ្ទះសំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ។ ៣.វីឡាមួយកន្លែងក្នុងបូរីរស្មីដូងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ។ ៤.ទីតាំងអាគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត ។ ទីតាំងខាងលើជាទីកន្លែងដែលឈ្មោះ ចនហាន់ ស៊ូហានតូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅផ្ទះជួលក្នុងបូរីដួងច័ន្ទ ដែលបានធ្លាប់បានចេញចូល ដោយជននេះវិជ្ជមានជំងឺកូវីត១៩ ។ឯកឧត្តម អ៊ុ រាត្រី សំណូមពរសូមពុកម៉ែបងប្អូនថែរក្សានូវសុខភាព ហូបស្អាត រស់នៅស្អាត ផឹកស្អាត ជាពិសេសសូមចូលរួមគោរពនូវវិធានការ បីការពារ បីកុំ និងពីចូលរួម របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូច ជា អនុវត្តវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានបិទខ្ទប់មិនឱ្យចេញចូល ចំណែកអ្នកជំងឺជាជនជាតិឥណ្ឌូនេស៊ីត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ៕ដោយ៖ឃិន គន្ធា