ប្រធានក្រុមការងារបក្សចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោងនាំយកថវិកា គ្រឿងឧបភោគបរិភោគចូលរួមបុណ្យសពសមាជិកបក្ស៣ទីតាំង

ខេត្តកំពង់ធំ៖ ឯកឧត្តមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង នាំយកថវិកាគ្រឿងឧបភោគបរិភោគ ទៅចូលរួមបុណ្យសពសមាជិកបក្ស ចំនួន៣ទីតាំងផ្សេងគ្នា និងប្រគេនព្រះសង្ឃ ដែលខ្វះខាតចង្ហាន់ប្រចាំថ្ងៃ ដោយសាររងផល ប៉ះពាល់ដោយមេរោគកូវីត១៩ នៅរសៀលថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១ ។
សមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព ដោយរោគពាធចំនួន៣សព ស្ថិតនៅភូមិស្លាករ ចំនួន២ សព និងភូមិ កុកគ្រួសចំនួន ១សព បានទទួលការជួយឧបត្ថម្ភអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា ណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ក្នុងមួយគ្រួសារសពទទួលបាននូវអង្ករចំនួន៥០ គីឡូក្រាម.មីចំនួន២កេស ទឹកសុទ្ធ២ យួរ និងថវិកាមួយចំនួន ។
ដោយឡែកព្រះសង្ឃកំពុងគង់នៅក្នុងវត្តពោធិ៍រោង ចំនួន ១០អង្គ កំពុងមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ បានទទួលអង្ករចំនួន ២០០ គីឡូក្រាម .មីជាតិចំនួន ៥ កេស ទឹកសុទ្ធចំនួន ២០ យួរ ទឹកក្រូចចំនួន២កេស និងបច្ច័យមួយចំនួន ផងដែរ ពិធីនេះប្រព្រឹត្តទៅនៅក្នុង វត្តពោធិ៍ រោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថានៅឃុំបន្ទាយស្ទោងក្នុងករណីសមាជិកគណបក្សប្រជាជនកម្ពុជាទទួលមរណភាព ក្រុមការងារជួយឧបត្ថម្ភបុណ្យពី២០ទៅ៣០ ម៉ឺនរៀលក្នុងគ្រួសារសព ព្រមទាំងគ្រឿង ឧបភោគបរិភោគមួយចំនួនបន្ថែមទៀត គឺក្នុងគោលបំណងជួយដោះស្រាលដល់ការលំបាករបស់ក្រុមគ្រួសារសពសមាជិកបក្ស និងបានអនុវត្តជាងបួនឆ្នាំកន្លងមកហើយ ។
ឯកឧត្តម សោម ស៊ុន បាន សំណូមពរដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ត្រូវរួមគ្នាចូលរួមប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាលមេរោគកូវីដ១៩ អនុវត្តឱ្យបានម៉ឺង ម៉ាត់តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ កុំ និង ៣ការពារ របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន សូមអំពាវនាវដល់បងប្អូនទៅចាក់វ៉ាក់ សាំងការ ពារជំងឺកូវីដ១៩ តាមការកំណត់ របស់អាជ្ញាធរ និងការណែនាំរបស់ភ្នាក់ងារសុខាភិបាល នៅតាមមូលដ្ឋាននីមួយៗ ។
ដោយ ប៊ុន រដ្ឋា