ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តកំពង់ចាម ៤០ នាក់ ស្ម័គ្រចិត្តទៅជួយព្យាបាលអ្នក​វិជ្ជមាន​កូវីដ-១៩ នៅរាជធានីភ្នំពេញ

0

កំពង់ចាម​:​ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងយ៉ាងគំហុកនៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខេត្តកំពង់ចាម ចំនួន៤០ នាក់ ដើម្បីទៅជួយព្យាបាល និងមើលថែទាំអ្នក​វិជ្ជមាន​កូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យរាជធានីភ្នំពេញ នឹងដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ នៅកម្ពុជា។
សូមជំរាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់យើងបានអញ្ជើញទៅដល់គោលដៅនារាជធានីភ្នំពេញដោយសុវត្ថិភាពហើយ។

ក្នុង​នាម​អ្នក​សារព័ត៌មាន​​សូម​ជូនពរ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខាងលើ ដែលជាកងទ័ពអាវស ដ៏អង់អាចក្លាហាន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងទទួលបានជោគជ័យក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ៕