លោក គួច ចំរើនដឹកនាំក្រុមការងារកាកបាទក្រហមកម្ពុជាសាខា ខេត្តព្រះសីហនុនាំយក អំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន៣៧៥ គ្រួសារ

0

ខេត្តព្រះសីហនុ៖. លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និង អាជ្ញាធរក្រុងព្រះសីហនុ នាព្រឹក ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញសំណេះសំណាល និង នាំយក អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋរស់នៅ អំឡុងពេលបិទខ្ទប់ការឆ្លងរាលដាលជំងឺកូវីដ-១៩ មានគ្រួសារចំនួន ៣៧៥ គ្រួសារ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងធ្វើចត្តាឡីស័ក ដោយសារការ រីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ពីធីចែកស្បៀងអាហារជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធនៅ ក្នុង បរិវេណ អនុវិទ្យាល័យសម្តេចឳ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

អំណោយនាំយកមកឧបត្ថម្ភជួនប្រជពលរដ្ឋចំនួន៣៧៥គ្រូសារ នាពេលនេះក្នុងមួយគ្រូសារ ទទូលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួ ត្រីខ ១យួ មី ១កេស និងទឹកបរិសុទ្ធ ១កេសធំ។
ក្នុងឱកាសនោះលោក គួច ចំរើន មានប្រសាសន៍ថា ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហម កម្ពុជាខេត្តព្រះសីហនុ និងតាងនាមឱ្យសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរអំពីសុខទុក្ខ និងការ លំបាករបស់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចក្តាឡីស័កនៅតាមផ្ទះ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជ រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាតការឆ្លងជំងឺកូវីដ១៩ដែលបាននឹងកំពុងកើតមាននៅតាមសហគមន៍មួយចំនួនក្នុងខេត្តរបស់យើងម្យ៉ាងទៀតការងារនេះត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ប្រភពចម្លងទៅលើបុគ្គលផ្សេងទៀតបាន ។
ទន្ទឹមនោះផងដែរលោកប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ ក៏បានធ្វើការផ្តាំផ្ញើជូនចំពោះ ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កទាំងអស់ ត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើងជៀសផុតពីជំងឺកូវីដ-១៩នៅពេលខាងមុខ ៕នាគសមុទ្រ