ស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោជូនប្រជាពលរដ្ឋ៤សង្កាត់ក្រុងព្រះសីហនុប្រមាណពាន់គ្រួសារអំឡុងពេលបិទខ្ទប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

0

ខេត្តព្រះសីហនុ៖ ស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ត្រូវបាននាំយកឧបត្ថបងប្អូនប្រជាពលរដ្ឋប្រមាណ៦០០០គ្រូសារ រស់នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុក្នុងអំឡុងពេលបិទខ្ទប់ ការឆ្លងរីករាលដាលនៃជម្ងឺ កូវីដ- ១៩។ ដោយ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូទឹកសុទ្ធឞី១កេស.ទឹកស៊ីទឹកត្រីនិងត្រីខសម្រាប់បងប្អូនប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងអំឡុងពេល ដែលអាជ្ញាធរបិទខ្ទប់ បិទការចេញចូលក្រុង។
លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុក្នុងឱកាសផ្តល់ អំណោយ ចែកជួនប្រជាពលរដ្ឋលោកបានមានប្រសាសន៍សំណេះសំណាល ពាំនាំ នូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកជាពិសេស ក្នុងការបិទខ្ទប់ មិនឱ្យមានការចេញចូលក្រុងព្រះសីហនុ ដើម្បីចូលរួមការ ពារទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងរីករាលដាល នៅក្នុងសហគមន៍ ខណៈពេលដែលក្រុងព្រះសីហនុ កំពុង មានការឆ្លងរីករាលដាលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ដូចនេះដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ នៅក្នុងផ្ទះកុំចេញទៅក្រៅបើមិនមានការចាំបាច់និង ត្រូវរក្សាអនាម័យពាក់ម៉ាសគម្លាតសុវត្ថិភាពលាងដៃជាមួយនឹងទឹកអាល់កុលជែលនិងទឹកសម្លាប់មេរោគផ្សេងៗឲ្យបានជាប្រចាំជាពិសេសត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាគឺបីការពារបីកុំឲ្យបានខ្ជាប់ខ្ជួនដើម្បីយើងជាសផុតពីការឆ្លងរីករាលដាលនៅក្នុងសហគមន៍បន្តទៀត។ហើយការចែកស្បៀងអាហារអន្តរាគមន៍របស់រាជរដ្ឋាភិបាលមាពេលនេះគឺតាមរយះរដ្ឋបាលខេត្តព្រះសីហនុនៅង្កាត់ទាំងបួនរបស់ក្រុងព្រះសីហនុនៅក្នុងឱកាសនៃជំងឺកូវីដ១៩កំពុងរីករាលដាលហើយរដ្ឋបាលខេត្តបានធ្វើការបិទខ្ទប់មិនឲ្យបងប្អូនប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដើម្បីជាវិធានការដោះស្រាយកុំឱ្យការឆ្លងរីករាលដាល មានការកើនឡើង៕នាគសមុទ្រ