គ្រូពេទ្យជំនាញបានយកវត្ថុសំណាកលើជនសង្ស័យ ជម្ងឺកូវីត-១៩ កើនដល់ជិត៧០០នាក់ ក្រុងប៉ោយប៉ែ

0

បន្ទាយមានជ័យ៖ តំបន់ក្រហមឬតំបន់បិទខ្ទប់ដែលហាមចេញ(សង្ស័យឆ្លងមេរោគកូវីត-១៩)ចូលនៅក្រុងប៉ោយប៉ែត បានរីកកាន់តែធំហើយ នឹងឈានទៅពេញក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដែលមានចំនួនបីសង្កាត់ ។ រដ្ឋបាលខេត្តបន្ទាយមាជ័យ បានសម្រេចបិទខ្ទប់បន្ថែមទៀត លើភូមិសាស្ត្រសម្រាប់ការធ្វើដំណើរចេញ ចូលលើទីតាំងទាំងស្រុង ក្នុងសង្កាត់ប៉ោយប៉ែត និងទីតាំង១ផ្នែកនៃសង្កាត់ផ្សារណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ហើយនៅថ្ងៃទី២៦ខែមេសានេះ នឹងអាចឈានទៅបិទខ្ទប់ទាំងស្រុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។ ចំពោះពលរដ្ឋ និងអ្នកទាំងឡាយណា រាប់ទាំងជនបរទេសផងជាង៧ម៉ឺននាក់ រស់នៅក្រុងនេះ ក៏នឹងបិទមិនអោយចេញក្រៅដែរ ។ ឯអ្នកពីខាងក្រៅក៏ហាមមិនអោយចូលទៅក្រុង សូមរំលឹកថា យោងសេចក្តីសម្រេចស្តីពីការបិទខ្ទប់ការធ្វើដំណើរចេញ ចូលជាបណ្តោះអាសន្ន លើទីតាំងទាំងស្រុង ក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត និងទីតាំងមួយផ្នែកនៃសង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ លេខ១០១/២១ សសរ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះហត្ថលេខាដោយឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត បានសម្រេចថា ៖ ត្រង់ប្រការ១ ត្រូវបានបិទខ្ជប់ការធ្វើដំណើរចេញ ចូលជាបណ្តោះអាសន្នលើទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែត ចាប់ពីចំណុចផ្លូវខាងកើ វត្តស្ទឹងបត់ ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល ឡើងមកផ្លូវជាតិលេខ៥ បន្តទៅផ្លូវជាតិលេខ៥៨ ឆ្ពោះទៅផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល រហូតដល់ព្រំប្រទល់ កម្ពុជា- ថៃ រយៈពេល១៤ថ្ងៃ ។
ដោយគិតពីម៉ោងសូន្យថ្ងៃទី២៥មេសា រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជម្ហឺនេះមិនអោយឆ្លងរាលដាលទៅកាន់តំបន់ផ្ដេងទៀត ។
លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ថ្ងៃទី២៦ ខែមេសាថា គិតតាំងពីយប់ថ្ងៃទី២២ ដល់យប់ថ្ងៃទី២៥ខែមេសា ក្រុមគ្រូពេទ្យជំនាញបានយកវត្ថុសំណាក កូវីត-១៩ លើជនសង្ស័យកើនដលើជិត៧០០នាក់ហើយ ក្នុងនោះលទ្ធផលពីម៉ាស៊ុនតេស្តរហ័ស(Rapid test) នៅស្ថានីយ៍នាទីតាំងផ្ទាល់ នាក្រុងប៉ោយប៉ែត និងម៉ាស៊ីនGene Xpert) នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី បានរកឃើញអ្នកវិជ្ជមានជាច្រើននាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ច្រើនជាងគេ បន្ទាប់មកជនជាតិខ្មែរ ចិន និង ថៃ ។
ប៉ុន្តែលទ្ធផលផ្ទៀងផ្ទាត់ពីម៉ាស៊ីនពិសោធន៍ ថ្នាក់ជាតិនៃក្រសួងសុខាភិបាល នឹងប្រកាសនៅថ្ងៃទី២៦ខែមេសានេះ សម្រាប់សំណាកបញ្ជូនទៅថ្ងៃទី២៣និង២៤ ខែមេសា គឺមានអ្នកប៉ោយប៉ែតវិជ្ជមានកូវីត១៩ ជាង៩០នាក់ ។
សូមរំលឹកដែរ យោងរបាយការណ៍ស្តីពីការស្រាវជ្រាវ អ្នកប៉ះពាល់អ្នកជម្ងឺ កូវីត-១៩ ឈ្មោះចូហាន់ ស៊ូសានតូ(Johan Sunsanto)ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរអ្នកដើរទីផ្សារ (Markreting ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅផ្ទះលេខ ១៣២បេ ក្នុងបូរីដួងច័ន្ទ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៤ខែមេសា ឆ្នាំ២០២១ បានអោយដឹងថា ៖ ថ្ងៃទី២៣ខែមេសា ក្រុមគ្រូពេទ្យបានយកសំណាក ជនបរទេសដែលស្នាក់នៅផ្ទះ នៃបូរីដួងច័ន្ទ និង អគារម៉ាវង្សាចម្ការស្វាយ ភូមិសាមគ្គីមានជ័យ ដោយបានយកសំណាកពីជនសង្ស័យសរុប១២៧នាក់-ស្រី៣៥នាក់ ៕ដោយ ឃិន គន្ធា