មហាគ្រួសារសារព័ត៌មាន ខេមរា បាននាំយកថវិកា៥៣០០០០រៀលចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកឡេង វណ្ណី ភ្នាក់ងារខេមរា មរណៈភាពដោយខ្យល់គរ

0

ព្រះវិហារ៖ មហាគ្រួសារសារព័ត៌មាន ខេមរា បានសម្តែងនូវការសោកស្តាយ និងអាឡោះអាល័យ ក្រែលែង ចំពោះលោក ឡេង វណ្ណី ជាភ្នាក់ងារអង្គភាព សារព័ត៌មាន ខេមរា ប្រចាំខេត្តព្រះវិហារ បានមរណៈភាពដោយ​សារខ្យល់គរ កាលពីថ្មីៗកន្លងមកនេះ បន្ទាប់ពីមានពិធីជប់លាងបង្កក់កូនមិត្តភ័ក្ក លុះត្រឡប់មកវិញក៏ដេកស្លាប់ នៅផ្ទះលក់អីវ៉ាន់ចាបហួយ ។

យោងតាមប្រភពសាក្សីដែលបានឃើញហេតុការណ៍ នែការមរណៈភាព របស់លោក ឡេង វណ្ណី ដែលជាម្ចាស់ហាងលក់ចាបហួយ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមកពីកម្មវិធីស៊ីផឹកនៅភូមិមួយ លុះពេល ត្រឡប់មកវិញ គាត់ទិញបាកាសអង្គុយផឹកមួយកំប៉ុង ក្រោយមកក៏បានប្រាស់ខ្លួនដេក  មួយសន្ទុះធំអ្នកលក់ក៏ដាស់ជនរងគ្រោះ តែដាសមិនភ្ញាក់ ទើបហៅឣ្នកជិតខាងមកជួយកោសខ្យល់ តែមិនដឹងខ្លួនទៀត ទើបបានរាយការណ៍ជូនសមត្ថកិច្ច។

លោកវុត សាវី ព្រះឣជ្ញារងឣមសាលាដំបូង ខេត្តព្រះវិហារ  បានសហការមន្ត្រីជំនាញនិងលោកមេប៉ុស្តិ័ស្រយង់និងលោកគ្រូពេទ្យនិងឣាជ្ញធរភូមិឃុំបានចុះដល់កន្លែងកើតហេតុ លោក ឡេង វណ្ណី ឣាយុ៥៣ឆ្នាំ​​ ប្រពន្ទឈ្មោះគឹមសំ អាយុ44ឆ្នាំ មានកូន​តូ​ចៗ២នាក់ បានមរណៈភាព កាលពីព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២១ វេលាម៉ោង៩.៤៥នាទីយប់ភូមិថ្មីចំណុះភូមិម្រេ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កន្លងមក ។

ក្នុងពិធីបុណ្យសពនេះ លោក លោកវុត សាវី ព្រះឣជ្ញារងបានជួយថវិការ២០០០០០រៀល​មហាគ្រូសារ សារព័ត៌មាន ខេមរា បានចូលរួមឧបត្ថម្ភថវិកា សរុប ៥៣០០០០រៀល ក្នុងនោះមាន

1  ប៊ុន  រដ្ឋា.ចាងហ្វាង សារព័ត៌មាន ខេមរា 100000 រៀល

  1. សែម ឡុំ 50000 រៀល ភ្នាក់ងារ ខេមរា.ខេត្តព្រះវិហារ

3 លោក  ប៉ុញ ប៊ុនថន សាខាខេត្តកំពង់ធំ 40000 រៀល

4 លោក  ហោ  គីស៊ឹម 100000 រៀល  អនុសាខាខេត្តកំពង់ធំ                                                                                        5 លោក  ឃិន គន្ធា ប្រធានសាខា ខេត្តបន្ទាយមានជ័យ 40000 រៀល

6  លោក ប៊ុត  សាម ភ្នាក់ងារ ខេត្តសៀមរាប.40000

7 លោក.រៀម  ឃី  និពន្ធ នាយករង.40000

8 លោក  ហ៊ឹម  ហុង.ភ្នាក់ងារ ខេត្តកំពង់ធំ 40000  រៀល

9 លោក.អួង.វិង ប្រធានសាខាកំពតកែប 40000 រៀល

10.លោក.ញ៉ុក.ផុស.ជំនួយការ ចាងហ្វាង.40000  រៀល 

សរុប  530000.រៀល។

លោក ប៊ុន  រដ្ឋា.ចាងហ្វាង សារព័ត៌មានខេមរា បានផ្តាំផ្ញើរដល់សាច់ញាតិបងប្អូ​ន និងក្រុ​មគ្រួសារនៃសព រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារឲ្យបាននូ​វការឆ្លងមេរោគកូវិដ១៩ រក្សាអនាម័យល្អ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមានការប្រុងប្រយ័ត្ន នូវភ្លៀងផ្គររន្ទះ​អាចនិងអន្តរាយបាន ។

 

លោកស្រី គឹម សំ ភរិយាជនរងគ្រោះ និងសាច់ញាតិជមរងគ្រោះ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ បានថ្លែងអំណរគុណ មហាគ្រួសារ ខេមរា នៃអង្គភាពសារព័ត៌មានខេមរា ទាំងអស់ សូមជូនពរសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច និងសុវត្តិភាព ចៀលផុតពីជំងឺមេរោគដ៏កាចសាហាវនេះ ។

ដោយ សែម ឡុំ