បង្គោលបន្ថយល្បឿន បោះខុសបច្ចេកទេស ឬគេមានចេតនាបោះតែម្តង?

ខេត្តបាត់ដំបង ៖ បង្គោលស្លាកសញ្ញាបន្ថយល្បឿនអោយនៅត្រឹម ៤០ km/h ចំនួន ២ ត្រូវបានគេបោះឡើង

ទាំងការចូលក្នុងទីប្រជុំជន  និងចេញពីទីប្រជុំជន  ដែលបញ្ហានេះបានធ្វើអោយប្រជាពលរដ្ឋ  ពិសេសគឺអ្នកបើកបរ  មានចម្ងល់យ៉ាងខ្លាំង ព្រោះអ្វីដែលសុីសង្វាក់គ្នានោះ  គឺក្រុមប៉ូលិសចរាចរណ៍បានយកទីតាំង

បង្គោលដែលមានស្លាកសញ្ញាក្នុងទិសដៅចេញពីទីប្រជុំជន  ធ្វើជាទីតាំងត្រួតពិនិត្យល្បឿនយានយន្តតែម្តង ។

គួរបញ្ជាក់ថា  ទីតាំងដែលមានស្លាកសញ្ញាទាំងចេញ និងចូល ដូចគ្នានេះ  គឺស្ថិតក្នុងភូមិអូរស្ងាត់  ឃុំតាស្តា  ស្រុកសំពៅលូន  ខេត្តបាត់ដំបង  ដោយសារតែស្លាកសញ្ញាចរាចរណ៍បន្ថយល្បឿនចូលស្រុកសំពៅលូន  ត្រូវបាន បាត់ពីកន្លែងចាស់  ទៅដាំនៅកន្លែងថ្មីវិញ  ដែលទីតាំងថ្មីនេះគឺស្ថិតក្នុងទិសដៅចេញពីទីរួមស្រុកសំពៅលូនមកវិញ ( ចេញពីទីប្រជុំជន ទៅកាន់ទីជនបទ )  ។

ថ្មីៗនេះមានរឿងដ៏រសើបនិងភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងស្រុកសំពៅលូន  ស្ថិតក្នុងភូមិអូរស្ងាត់  ឃុំតាស្ដា  ស្រុកសំពៅលូន  ខេត្តបាត់ដំបង គឺ បញ្ហាបង្គោលស្លាកសញ្ញាបន្ថយល្បឿន ៤០ km/h  ដែលមានទិសដៅចូលទៅក្នុង ស្រុក  ប៉ុន្តែមួយរយៈក្រោយមកគេឃើញបង្គោលនេះ  ត្រូវបានរត់ចោលកន្លែងចាស់  ទៅនៅកន្លែងថ្មីស្ថិតក្នុងភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង វិញ  គឺកើតឡើងក្រោយពីមានការ ដាក់កម្លាំង ចរាចរណ៍ផ្លូវគោកថ្នាក់ខេត្ត  ដែលបានចុះមករឹតបន្តឹងពិនិត្យរថយន្តមួយចំនួនក្រែងលោមានលួចបង្កប់ពលករចំណាកស្រុកគេចវេះមិនចូលមណ្ឌលចតា្តឡីស័ក ។

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនឆ្ងល់ហើយរិះគន់ចំពោះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង  បានចុះមកបាញ់ល្បឿនចំគោលដៅដែលស្លាកសញ្ញានេះមានជើង  អាចដើរទៅរកទីតាំងដើម្បីបង្វែរទិសចេញពីទីប្រជុំជនវិញ   ព្រោះបង្គោលដែលមានទិសដៅ  ចូលក្នុងស្រុក  ត្រូវបានបន្សល់ស្នាមដក  ហើយយកទៅដាំក្នុងទិសដៅ  ចេញក្រៅស្រុក  ជាទីតាំងថ្មី  ដោយគ្មានការចាក់បេតុងត្រឹមត្រូវនោះទេ  គេគ្រាន់តែជីករណ្តៅលុបគឺជាការស្រេច ដើម្បីទទួលផលប្រយោជន៍នូវប្រភេទដាក់កាមេរ៉ាចាប់ល្បឿន ។

លោក គា យក់  មន្ត្រីសាធារណការប្រចាំស្រុកសំពៅលូន  បានលើកឡើងថា  នៅកន្លែង

ដាំថ្មី  គឺកាលពីដើមធ្លាប់មានបង្គោលមួយប៉ុន្តែវាបានបាក់រាប់ឆ្នាំមកហើយ  ដូច្នេះហើយទើបថ្មីៗនេះ  លោកក៏បានយកបង្គោលនេះទៅដាំឡើងវិញ  ប៉ុន្តែត្រង់សំណួរថា  បើចេញក្រៅទីប្រជុំជន ៤០ km/h ចុះបើចូលក្នុងទីប្រជុំជនវិញ  តើមន្ទីរត្រូវប្រើប្រាស់ស្លាកសញ្ញាប៉ុន្មាន km/h វិញ ? គឺលោកមិនបានបកស្រាយនោះឡើយ ។

លោក ស៊ុន ណារ៉ាធិបតី  នាយរងការិយាល័យ  ចរាចរណ៍ផ្លូវគោក  ដែលជាអ្នកដឹកនាំកម្លាំងចុះត្រួតពិនិត្យល្បឿនយានយន្តនៅត្រង់ចំណុចខាងលើ  បានបញ្ជាក់ថា  ការចុះដាក់គោលដៅបាញ់ល្បឿននេះ  គឺលោក

អនុវត្តទៅតាមស្លាកសញ្ញារបស់មន្ទីរសធារណការតែប៉ុណ្ណោះ  គឺលោកមិនបានទៅផ្លាស់ប្តូរស្លាកសញ្ញាដោយចិត្តឯងនោះទេ ។

ដោយឡែកលោក ព្រួញ រដ្ឋា ប្រធានមន្ទីរសាធារណការ  និងដឹកជញ្ជូន ខេត្ត  បានសង្កត់ធ្ងន់តាមរយៈទូរស័ព្ទ

នៅព្រឹកថ្ងៃទី ២៧  ខែមេសា  នេះថា  រឿងនេះ លោកនឹងធ្វើការសិក្សាឡើងវិញ  មិនមែនចេះតែដើរបោះបង្គោលតាមអំពើចិត្តនោះទេ  ហើយលោកនឹងសាកសួរទៅមន្ត្រីដែលឈរជើងនៅស្រុកសំពៅលូនដើម្បីចង់ដឹងអំពីបញ្ហានេះ ៕ សោ និយមរ័ត្ន