រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចផ្អាកផ្អាកអាជីកម្មកាស៊ីណូដែលមានអនុសារណៈជាមួយក្រសួងសុខាភិបាលជាបណ្ដោះអាសន្ន

0

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សំរេចផ្អាកអាជីកម្មកាស៊ីណូដែលមានអនុសារណៈជាមួយក្រសួងសុខាភិបាលជាបណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្មាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
ការផ្អាកបណ្ដោះអាសន្ននេះ បន្ទាប់ពីការយកសំណាកបុគ្គលិកដែលបំរើការក្នុងការស៊ុណូមានវិជ្ជមានមេរោគ/ជម្ងឺកូវី១៩ មានការចំនួនកើនឡើង នៅក្នុងភូមិសាស្ត្រមួយនេះ។ក៍មានវត្តចូលរួមពី លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត ឧត្ដមសេនីយត្រី លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំយោធានិងរដ្ឋបាលក្រុងប៉ោយប៉ែតផងដែរ។
សូមរំលឹកថា យោងសេចក្តីសម្រេចស្តីពីការបិទខ្ទប់ការធ្វើដំណើរចេញ ចូលជាបណ្តោះអាសន្នលើទីតាំងទាំងស្រុងក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែតនិងទីតាំង១ផ្នែកនៃសង្កាត់ផ្សាកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ លេខ១០១/២១ សសរ ចុះថ្ងៃទី២៤ខែមេសាឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះហត្ថលេខាដោយឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត បានសម្រេចថា ៖ ត្រង់ប្រការ១ ត្រូវបានបិទខ្ជប់ការធ្វើដំណើរចេញ ចូលជាបណ្តោះអាសន្នលើទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែតចាប់ពីចំណុចផ្លូវខាងកើតវត្តស្ទឹងបត់ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល ឡើងមកផ្លូវជាតិលេខ៥ បន្តទៅផ្លូវជាតិលេខ៥៨ ឆ្ពោះទៅផ្លូវ៥០ម៉ែត្រស្ថិតនៅភូមិព្រៃគប់សង្កាត់ផ្សារកណ្តាល រហូតដល់ព្រំប្រទល់កម្ពុជា ថៃ រយៈពេល១៤ថ្ងៃ ។
ក្នុងពេលចុះពិនិត្យរៀបចំទីតាំងដើម្បីគ្រប់គ្រង និងយកសំណាកអ្នកពាក់ព័ន្ធ នៅក្រុងប៉ោយប៉ែតឯកឧត្តម អ៊ុ រាត្រី អភិបាលអភិបាលខេត្តបន្ទាយជ័យ សំណូមពរដល់ បងប្អូនទាំងអស់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕ដោយ៖ឃិន គន្ធា