រុមការងារបន្តដោះស្រាយវិវាទដីធ្លីនៅជុំវិញតំបន់បឹងជង្រុក ៦៧១ ឃុំទួលពង្រស្រុកម៉ាឡៃ

0

បន្ទាយមានជ័យ៖ ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកបានបន្តទៅដោះស្រាយវិវាទដីធ្លីនៅជុំវិញក្រោយពីបានសម្របសម្រួលដោះស្រាយអស់រាប់ខែ ហើយជោគជ័យនៅតំបន់បឹងជង្រុក ៦៧១ ដែលបានប្រែឈ្មោះថា តំបន់បឹងជង្រុកអភិវឌ្ឍន៍ តេជោសន្តិភាព ឈ្នះ ឈ្នះនៅឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
មន្ត្រីក្រុមការងារខាងលើបានប្រាប់កាលពីថ្ងៃិ២៧ខែមេសាឆ្នាំ ២០២១ ថា ៖ ក្រោយពីគោលដៅចម្បង(បឹងជង្រុក ៦៧១ ភូមិអូរអម្ពិល ,ទួលប្រាសាទឃុំទួលពង្រ) ដោះស្រាយបានជោគជ័យហើយ ក្រុមការងារបន្តទៅតំបន់ជុំវិញនៃតំបន់នោះ ។
ហើយកាលពីចុងសប្តាហ៍មុន លោកប៉ានខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលដោះដ្រាយទំនាស់ដីធ្លីនៅបឹងជង្រុក ចំណុច៦៧១ ,លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងក្រុមការងារ ចុះពិនិត្យវាស់វែងទីតាំងដីទំហំ២០០ហិចតាសម្រាប់ប្រគល់ជូនប្រជាពលរដ្ឋចំនួន១៦៧គ្រួសារមកពីឃុំសំរោងស្រុកអូរជ្រៅ ដែលចូលទៅទន្ទ្រានរុករាន ចាប់ដីនៅដែនជម្រកសត្វព្រៃរនាមដូនសំ ម៉ាឡៃ ចំណុចនៃភូមិសាស្ត្រភូមិស្រឡៅជ្រុំ ភូមិទួលប្រាសាទឃុំទួលពង្រស្រុកម៉ាឡៃ ។
មកទល់ថ្ងៃនេះ ទោះបីក្រុមការងារថ្នាក់ជាតិនិងថ្នាក់ខេត្តមិនបានចុះបន្ត ក៏ក្រុមការងារមូលដ្ឋានបាននៅរក្សាស្ថានភាពដើមនូវទីតាំងដីធ្លីវិវាទ(ដីដែលពលរដ្ឋទន្ទ្រានដីដែនជម្រកសត្វព្រៃរនាមដូនសំ ស្របតាមស្មារតីក្រុមការងារដែលត្រូវចុះសិក្សាប្រមូលទិន្នន័យ (ពលរដ្ឋប៉ះពាល)ក្នុងតំបន់ការពារទេសភាពឬអតីតឈ្មោះដែនជម្រកដត្វព្រៃ)រនាមដូនសំស្រុកម៉ាឡៃ ។
ពោលគឺអាជ្ញាធរមានសមត្ថកិច្ចត្រូវពិនិត្យ សិក្សានិងស្នើសុំទៅថ្នាក់លើដើម្បីកាត់ឆ្វៀលនូវដីនៅចំណុចនានាដែលពលរដ្ឋបានរំលោភទន្ទ្រាន ដោយទុកតែផ្ទៃដីទំហំ៥០០ហិចតា ដែលជាសហគមន៍ការពារធម្មជាតិចំនួន៥សហគមន៍ប៉ុណ្ណោះ ។
ឬក៏មានន័យថា បើមិនកាត់ឆ្វៀលអោយពលរដ្ឋនិងឈ្មួញដែលមានមន្ត្រីនៅពីក្រោយខ្នង ក៏ដីរដ្ឋនៃតំបន់ការពារទេសភាពនោះនឹងមិនអាចសល់ឡើយ ។
មន្ត្រីបានបន្តថា ៖ ក្នុងចំណោមនោះ មានទីតាំងដីនៅចំនុចដែលក្រុមការងារបានស្រង់ពង្រាង មាន៖ ១/ដីព្រៃកាប់រុករាន ព្រៃដុះឡើងវិញ(ដែលពលរដ្ឋមិនអាស្រ័យផល)ទំហំ២៧២ហិចតា ។២/ ដីមានខ្ទមមនុស្សនៅនិងអត់មនុស្សនៅ អាស្រ័យផលទំហំ១៧៥ហិចតា ,។៣/ដីព្រៃកាប់រុករានលក្ខណៈស្បែកខ្លា អាស្រ័យផលខ្លះទំហំ២៤០ហិចតា ។៤/ដីមានខ្ទមមនុស្សនៅនិងអត់មនុស្សនៅ ,អាស្រ័យផលខ្លះ ទំហំ៧៩ហិចតា ។
ទីតាំងដីទាំងនោះស្ថិតក្នុងភូមិសាស្ត្រភូមិទួលពង្រ ភូមិបន្ទាយទី១ ភូមិអូរអំពិល ភូមិទួលប្រាសាទ ភូមិស្រឡៅជ្រុំឃុំទួលពង្រនិងភូមិថ្មបាំងឃុំបឹងបេងស្រុកម៉ាឡៃ ។
គួរបញ្ជាក់ដែរថាទីតាំងដីធ្លីដែលពលរដ្ឋពីក្នុងភូមិសាស្ត្រក្នុងស្រុក ម៉ាឡៃនិងពលរដ្ឋពីក្រៅភូមិសាស្ត្របាននឹងកំពុងបន្តលើកគ្នាទៅចាប់ដីនៅតំបន់ខាងលើ ខណៈពេលដែលនៅជាប់នឹងទីតាំងនោះ មានគម្រោងរបស់ក្រុមហ៊ុនវិនិយោគអចលនៈវត្ថុ(ទិញ លក់ដី) ច្រើនបានទៅប្រជែងគ្នាទិញ លក់ដី ដែលនាំគ្នាអោយចលនាកញ្ជ្រោលឡើង ៕ដោយ៖ឃិន គន្ធា