អាជ្ញាធរនិងក្រុមគ្រូពេទ្យបញ្ជូនស្ត្រីភរិយារបស់បុរសឆ្លងកូវីត១៩ នៅក្រុងប៉ោយប៉ែតដែលជេរដៀលនិងរឹងរូស ត្រូវមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនាំចេញទៅធ្វើចន្តាឡីស័ក

0

បន្ទាយមានជ័យ ស្ត្រីម្នាក់ដែលប្ដីមានវិជ្ជមានកូវិដ ១៩ ដែលចចេសរឹងរូស ជេរបញ្ចោរដៀលប្រមាថដល់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចកងកម្លាំងនិងអ្នកកាសែតផងដែរកាលពីព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ នោះ មកទល់រសៀលដដែលត្រូវបានមន្ត្រីនាំខ្លួនចេញទៅយកសំណាកនិងដាក់អោយធ្វើចត្តាឡីស័កហើយ ។
មន្ត្រីអាជ្ញាធរបានសមត្ថកិច្ចបានអោយដឹងថា៖ ស្ត្រីនោះមានឈ្មោះលាង យុភីន អាយុ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហង្ស សុបានអាយុ២៩ឆ្នាំ វិជ្ជមានកូវីត១៩ ។និងកូនឈ្មោះហង្ស កន្និកា អាយុ១ឆ្នាំ១ខែ ។ ពួកគេមានលំនៅនៅយបូរីហ្គូដឡាក់ភូមិមិត្តភាពសង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
សូមបញជក់ថា កាលពីព្រឹកថ្ងៃទី៣០ខែមេសា មានរឿងប្រទូស្តរាយមួយកើតឡើងមុខនៅផ្ទះរបស់ ស្ត្រីនោះ។គឺស្ត្រីនោះបានប្រកែកក្រាញមិនព្រមចេញទៅអោយគ្រូពេទ្យធ្វើការយកសំណាករកមេរោគកូវីត១៩ ។
ប៉ុន្តែគាត់បានព្រមចេញមកត្រឹមមាតទ្វាររបងច្រកតូចនៃផ្ទះ ហើយបើកការជេរបញ្ចោរ ដៀលប្រមាថមន្ត្រីអាជ្ញាធរ សមត្ថកិច្ចកងកម្លាំងនិងអ្នកកាសែតផងដែរដែលបានទៅអញ្ជើញគាត់ទៅផ្តល់សំណាកនិងធ្វើចត្តាឡីស័ក ។
មន្ត្រីពេលនោះលោកលោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោកគាត ហ៊ុល អភិបាលក្រុង និងសមត្ថកិច្ចកងកម្លាំងពាក់ព័ន្ធបានរងនូវភាពចម្រូងចម្រាសនោះ ។
យោងមន្ត្រីថា បំណងរបស់ពួកខ្លួនគឺបានទៅហៅស្ត្រីនោះអោយទៅផ្តល់សំណាករកមេរោគកូវីត១៩ ព្រោះប្តីរបស់អ្នកស្រី(ហង្ស សុបាន) បានផ្តល់សំណាក ហើយលទ្ធផលពីការធ្វើតេស្តគឺវិជ្ជមានកូវីត១៩ ហើយបានបញ្ជូនទៅសម្រាកព្យបាលហើយ ។ហេតុនេះ ត្រូវយកស្ត្រីជាភរិយានិងកូន ដែលជាអ្នកប៉ះពាល់អ្នកជម្ងឺដោយផ្ទាល់ទៅយកសំណករកកូវីត១៩ដែរ ។
ប៉ុន្តែលុះដល់ជិតរសៀល ស្ត្រី ក៏យល់ពីបំណងល្អរបស់មន្ត្រី ហើយព្រមឡើងឡាន ទៅពិនិត្យសុខភាព ផ្តល់សំណាក់ និងធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃ។ទោះបីមានបញ្ហាបែបនេះក្តី ក៏មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានប្រាប់សារព័ត៌មានថា ពួកគេ មិនបានខឹងសំបារតបតនឹងស្ត្រីនោះឡើយ ។ប៉ុន្តែអាណិតស្ត្រីនិងគ្រួសារគាត់ទៅវិញទេ ដែលត្រូវស៊ូនឹងជម្ងឺកូវីត១៩ ៕ដោយ៖ឃិន គន្ធា