ក្រុមការងារសារព័ត៌មាន ខេមរាបានជួយឧបត្ថម្ភស្បៀងអាហារនិងថវិកាដល់គ្រួសារក្រីក្រលំបាកវេទនារស់នៅក្នុងខ្ទមធ្លុះធ្លាយឯចំកាត់មាត់ញក

0

ខេត្តសៀមរាប៖ ក្រុមការងារសារព័ត៌មាន ខេមរា បានពាំនាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចានមន្នី តាមរយះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកកំពង់ធំ ឧបត្ថម្ភជូន ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពក្រីក្រលំបាកខ្វះខាត ស្ទើរតែរក អង្ករច្រឆ្នាំងគ្មាន រស់នៅភូមិព្រៃឆ្ការ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ពិធីចែកអំណោយជូនដល់ គ្រួសារក្រីក្រ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក រៀម ឃី លោក ញ៉ុក ផុស លោក ព្រុំ សុខា លោកគឹមជា មេភូមិព្រៃឆ្កា លោកមេប៉ុស្ត៍ឃុំពង្រលើ  និងប្រជាការពារ ប្រជាពលរដ្ឋ បានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២១។

 

តាមការឲ្យដឹងពីលោក ញ៉ុក ផុស និងលោក រៀម ឃី មន្រ្តីសារព័ត៌មានខេមរា ប្រចាំមូលដ្ឋាន បានឲ្យដឹងថា ក្រុមគ្រួសារនេះមានជីវភាពលំបាកខ្វះខាតខ្លាំងណាស់ ស្របពេលដែលប្រទេសជាតិ ក៏ដូចជាសកលលោកជួបវិបិត្តមេរោគកូវិដ១៩ បានធ្វើឲ្យគ្រួសារនេះ កាន់តែរងផលប៉ះពាល់ដល់ជីវភាពកាន់តែខ្លាំង ដោយទិញអង្ករម្តងមួយគីឡូ ពីរគីឡូក្រាម ដើម្បីចំអិនហូ​ប ហើយក៏ពុំមានការងារធ្វើផងដែរ ។

ប្អូនស្រី ពឿន យិម អាយុ២៧ឆ្នាំ បានរៀបរាប់ទាំងអួលដើមករថា នាងមានផ្ទៃពោះជាស្វាមីឈ្មោះ ឈឿន ឆៃ មានអាយុ២៧ឆ្នាំ អ្នកទាំងពីរនាក់ជាកូនកំព្រា ចាប់ដៃគ្នាជាស្វាមីភរិយា ដោយគ្មានទ្រព្យសម្បត្តិអ្វីនោះឡើយ បច្ចុប្បន្នរស់នៅជាប្អូនប្រុសពិការម្នាក់ ឈ្មោះ ឈឿន ឆេរ អាយុ២៣ឆ្នាំ ដែលអង្គុយនៅតែនិងរទេះរុញ ពុំអាចជួយខ្លួនឯងបាន មានជីវភាពក្រីក្រលំបាកវេទនា បច្ចុប្បន្នសុំដីអ្នកភូមិ សាងសង់ខ្ទមរស់នៅបណ្តោះអាសន្ន ។

ក្នុងពិធីនេះដែរ ក្រុមគ្រួសារប្អូនស្រី បានទទួលអំណោយ ពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយះឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសម្បុរសជន នៃទឹកចិត្តក្រុមការងារខេមរា បានចូលរួម មានអង្ករ២បេ មី៤កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ អំបិល១គីឡូ បីចេងកន្លះគីឡូ ទឹកសុទ្ធ៦យួរ រួមនិងថវិការ២០០០០០រៀល។

ប្អូនស្រី និងក្រុមគ្រួសារ រួមទាំងប្រជាពលរដ្ឋ បានថ្លៃអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឯកឧត្តម សោម ស៊ុន រួមទាំងក្រុមការងារខេមរា ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភថវិការ ស្បៀងអាហារដល់គ្រូសារនាងខ្ញុំ និងសូមជូនពរឲ្យសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីមេរោគចង្រៃ ដែលកំពុងតែរាត្បាតលើពិភពលោកយើងនេះ។

ដោយ  ញ៉ុក ផុស  និង រៀម ឃី