អ្នកពាក់ព័ន្ធនិងបុរសមានមេរោគកូវីត១៩ ជាច្រើននាក់ត្រូវបានអជ្ញាធរក្រុងសិរីសោភ័ណយកវត្តុសំណាកពិនិត្យនិងធ្វើចន្តាឡីស័ក

បន្ទាយមានជ័យ៖អ្នកពាក់ព័ន្ធជាច្រើននាក់នៅភូមិភ្នំកន្តួត សង្កាត់កំពុងស្វាយ និងអ្នកលក់ដូរនៅក្ន្ងងផ្សាសិរីសោភ័ណ ត្រូវបានអាជ្ញាធរក្រុងសិរីសោភ័ណនាំទៅយកវត្ថុសំណាកដើម្បីពិនិត្យមើលមេរោគកូវីត ១៩ និងធ្វើចន្តាឡីស័កហើយកាលពីរសៀលថ្ងៃទី៣ ឧសភា ឆ្នាំ២០២១។
លោក ហ៊ឺល រ៉ាយា អភិបាលក្រុងសិរីសោភ័ណលោកនាង ហាវអភិបាលរងក្រុង និងមន្ត្រីក្រោមឪវាទដឹកនាំកម្លាំងទាំងអនុវត្តប្រតិប័ត្តការនេះ ។
លោកវរះសេនីយ៍ ស៊ី ឌី អធិការក្រុងសិរីសោភ័ណប្រាប់ថា៖ អ្នកផ្ទុកមេរោគកូវី១៩ មានឈ្មោះ បាន រ៉ាស៊ី អាយុ ២៧ឆ្នាំ មានមុខរបរលក់ចាប់ហួយក្នុងផ្សាសិរីសោភ័ណ មានទីលំនៅ ភូមិភ្នំកន្តួត សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរះសេនីយ៍ ស៊ី ឌី ប្រាប់ទៀតថា៖ ឈ្មោះ បាន រ៉ាស៊ី មានសង្សារធ្វើការកាស៊ីណូ នៅក្រុងប៉ោយប៉ែត ហើយពួកគេតែជួបគ្នាដូចដៃគូរសង្សាដ៍ទៃ ក្រោយពីឈ្មោះ បាន រ៉ាស៊ីសង្ស័យថាខ្លួនមានរោគសញ្ញា (ក្អក ឈឺបំពុងករ ឡើងកំដៅខ្លាំង)ក៍សម្រេចចិត្តទៅពិនិត្យវត្ថុសំណាកនៅមន្ទីពេទ្យក្រុងសិរីសោភ័ណ ទើបដឹងថាខ្លួនមានមេរោគកូវី១៩ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌុលចន្តាឡីស័ក។
លោក ហ៊ឺល រ៉ាយា អភិបាលក្រុងសិរីសោភ័ណក្នុងប្រតិប័ត្តការចុះនាំអ្នកពាក់ព័ន្ធយកវត្ថុសំណាក និងធ្វើចន្តាឡីស័កក៍បានអំពាវនាវផងដែរដល់គ្រប់អ្នកពាក់ព័ន្ធនិងឈ្មោះ បាន រ៉ាស៊ីចូលខ្លួនមកយកវត្ថុសំណាកដើម្បីពិនិត្យមេរោគ ជម្ងឺកូវីត១៩ និងធ្វើចន្ថាឡីស័កចំនួន១៤ថ្ងៃ វាចាកការដើរចម្លងដល់អ្នកដ៍ទៃ។
លោក អភិបាលក្រុងសិរីសោភ័ណ សំណូមពរផងដែរដល់បងប្អូនពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណរួមគ្នាទប់ស្កាត់ជម្ងឺរាតត្បាត តាមរយៈ “៣ការពារ ៣កុំ ២ចូលរួម”៖បីការពារ៖
១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពី មួយម៉ែត្រកន្លះឡើងទៅ ។បីកុំ៖១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ៣. កុំប៉ះពាល់គ្នានិង
ពីរចូលរួម៖១. ចូលរួមយុទ្ធការចាក់វ៉ាក់សាំងការពាងជម្ងឺកូវីដ១៩
២. ប្រើ QR Code Stop Covid៕ដោយ៖ឃិន គន្ធា