បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានលើកគ្នាមករារាំងមិនឱ្យអាជ្ញាធរយកសពស្ត្រីម្នាក់ដែលមានវិជ្ជមានកូវីដ-១៩ មកបូជានៅវត្តជ្រៃបាក់ក្នុងមូលដ្ឋានពួកគាត

កំពង់ឆ្នាំង៖បងប្អូនប្រជាពលរដ្ឋរាប់សិបនាក់ រស់នៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានលើកគ្នាមករារាំងអាជ្ញាធរមិនឲ្យបូជាសពស្ត្រីម្នាក់នៅក្នុង
ទីបច្ឆាវត្តជ្រៃបាក់ឡើយ ដែលស្ត្រីខាងលើនេះបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ព្រោះតែខ្លាចគ្រាដែលជំងឺកូវី១៩ចូលក្នុងសហគមន៍ ។

បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ការដែលពួកគាត់បាននាំគ្នាមករារាំងដល់អាជ្ញាធរមិនឲ្យដឹកសពដែលស្លាប់ដោយជម្ងឺកូវីដ-១៩ យកមកបូជានៅក្នុងទីអារាមនេះដោយសារតែពួកគាត់ខ្លាចជំងឺនេះ ឆ្លងដល់កូនចៅរបស់ពួកគាត់នៅក្នុងមូល ដ្ឋាន ដែលតែងតែចេញចូលមកធ្វើបុណ្យទានក្នុងវត្តនេះមិនដែលដាច់។

ព្រោះសព្វថ្ងៃនេះពួកគាត់និងកូនចៅទាំង អស់គ្នាបានខិតខំការ ពារមិនអោយមាន
ការឆ្លងនៃជំងឺកូវីដ- ១៩នេះ ដោយបានខិតខំអនុវត្តតាមការណែនាំរបស់ក្រសួងសុខា ភិបាល ពិសេសអនុវត្តន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការ ពារ នឹង៣កុំ យ៉ាងខ្ជាប់ខ្ជួន ដោយសារតែខ្លាចជំងឺដ៏កាចសាហាវមួយនេះឆ្លងចូលក្នុងសហគមន៍ដោយសារតែគ្មានជំរើស ទើបពួកគាត់ហាមឃាត់បែបនេះ។

ដោយឡែកមុននឹងកើតហេតុការ ណ៍ខាងលើនេះគឺនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ និងលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង រួមទាំងលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បានមកវត្តជ្រៃបាក់ ធ្វើការបោសសំអាតនៅជុំវិញទីបច្ឆា ដើម្បីរៀបចំបូជាសពប្រកបទៅតាមបច្ចេកទេសដែលថ្នាក់លើបានណែនាំ។

ឆ្លើយតបហ្នឹងករណីនេះលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានឲ្យដឹងថា ការរៀបចំបូជាសពស្ត្រីដែលមានវិជ្ជមានកូវីដ-១៩ខាងលើនេះ គឺជាការរៀបចំបន្ទាន់ ដោយមិនទាន់មានកន្លែងត្រឹមត្រូវដូច្នេះលោកជ្រើសយកទីនេះ គឺជាកន្លែងស្ងប់ស្ងាត់ ដែលវត្តនេះស្ថិតនៅដាច់ឆ្ងាយពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមិនមានប៉ះពាល់អ្វីឡើយ ពិសេសការរៀបចំបូជានៅក្នុងទីបច្ឆានេះក៏បានរៀបចំមានអនាម័យ និងបច្ចេក
ទេសក្នុងការបូជាដោយភាពទទួល
ខុសត្រូវច្បាស់លាស់ ផងដែរ ។

លោកបន្តថា ទីនេះគឺបូជាតែសពស្ត្រីម្នាក់នេះទេពេលក្រោយបើមានអ្នកស្លាប់ដោយ
សារជំងឺកូវីដ-១៩ ទៀតនឹងត្រូវយកទៅបូជានៅកន្លែងថ្មី ដែលមានទីតាំងនៅឯជើងភ្នំមួយកន្លែងឋិតក្នុងស្រុករលាប្អៀរ ។
ប៉ុន្តែពេលនេះបន្ទាប់ពីមាន ការតវ៉ានិងរារាំងពីបងប្អូនប្រជាពលរដ្ឋ មិនឲ្យយកសពស្ត្រីដែលមានជំងឺកូវីដ-១៩យកមកបូជានៅទីនេះ លោកអភិបាលខេត្តក៏បានសម្រេចយកសពទៅបូជានៅកន្លែងផ្សេងវិញតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ៕ សុខ គឹមសៀន