ពន្ធដារបន្ទាយមានជ័យផ្អាកទទួលភ្ញៀវព្រោះខ្លាចកូវីដ១៩ ,ម្យ៉ាងបុគ្គលិកខ្លួន២នាក់បានប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ១៩នៅក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យ៖ សាខាពន្ធដារខេត្តបន្ទាយមានជ័យបានបន្តពន្យាការផ្អាកទទួលភ្ញៀវ ទទួលឯកដាររឹង(Hard Copy) ព្រោះខ្លាចកូវីដ១៩ ដែលបានផ្ទះខ្លាំងនៅក្រុងប៉ោយប៉ែត ឬពីខាងក្រៅចូលទៅក្នុងសាខា ។
ម្យ៉ាងទៀតមកពីបុគ្គលិកស្រីរបស់ខ្លួន២នាក់បានប៉ះពាល់នឹងអ្នកអ្នកលក់បន្លែដែលវិជ្ជមានកូវីដ១៩នៅក្រុងសិរីសោភ័ណ ។នេះបើតាមលោកព្រឹម សាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យប្រាប់ពីថ្ងៃត្រង់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ ។
លោកព្រឹម សាលី បានបន្តថា ៖ ដោយសារការផ្ទុះខ្លាំងនូវជម្ងឺកូវីដ១៩ នៅក្រុងប៉ោយប៉ែត(រកឃើញពីថ្ងៃទី២២ខែមេសា) ទើបលោកសម្រេចអោយសាខាពន្ធដារខេត្តបន្ទាយមានជ័យផ្អាកទទួលភ្ញៀវ /ឯកសាគ្រប់ប្រភេទឬឯកសា ររឹង(Hard Copy) ចាប់ពីថ្ងៃទី៣ដល់ខែឧសភាឆ្នាំ២០២១ ។
ប៉ុន្តែដល់នៅក្រុងសិរីសោភ័ណក៏បានផ្ទះនូវករណីអ្នកឆ្លងកូវីដ១៩ ពីកាលពីរសៀលថ្ងៃទី៣ខែឧសភាឆ្នាំ២០២១ មកទៀតនោះ ទើបសាខាអាចពន្យានូវការផ្អាកក្នុងន័យខាងលើតទៅទៀត ។ ជាងនេះទៅទៀត លោកប្រធានសាខាបានបញ្ជាក់បន្ថែមថា ៖ ទន្ទឹមនឹងនេះ បុគ្គលិកស្រី២នាក់របស់លោក ក៏បានប៉ះពាល់នឹងអ្នកលក់បន្លែនិងអាហារ ដែលជាអ្នកវិជ្ជមានកូវីដ១៩ នៅក្រុងសិរីសោភ័ណនោះដែរ ។
ហេតុនេះ លោកត្រូវអោយបុគ្គលិកទាំងនោះទៅផ្តល់សំណាក់វិភាគរកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័ក១៤ថ្ងៃសិន សឹមអោយចូលធ្វើការ ។ហើយសាខាក៏ពិនិត្យ មុនអោយដំណើរការឡើងវិញ ។ ហេតុនេះ លោកសូមអធ្យាស្រ័យ យោគយល់ពីភ្ញៀវទាំងឡាយ ។ ទោះយ៉ាងណា សេវាពន្ធដារផ្នែកអនឡាញ អាចនៅដំណើរការនៅឡើយដែរ ។
គួររំលឹកថា យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៤ខែឧសភាឆ្នាំ២០២១ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណៈជនជ្រាបថា យោងលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ (ពីអ្នកក្រុងសិរីសោភ័ណ ) នៅថ្ងទី៣ខែឧសភាឆ្នាំ២០២១ បានរកឃើញអ្នកជម្ងឺកូវីដ១៩ ដែលជាករណីឆ្លងក្នុងសហគមន៍ ចំនួន៦នាក់ រួមមាន ៖
១/ ចាន់ ស្រីណី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅសង្កាត់កំពង់ស្វាយ ២/ឆាយ សារ៉េតជីវ៉ា ភេទប្រុសអយុ២៤ឆ្នាំ នៅសង្កាត់ព្រះពន្លា ។៣/ យ៉ែម ចាន់អ៊ី ភេទប្រុសអាយុ២៣ឆ្នាំ នៅសង្កាត់កំពង់ស្វាយ ។៤/ វុត សុថារ័ត្ន ភេទស្រីអាយុ២៧ឆ្នាំ នៅសង្កាត់កំពង់ស្វាយ ។ ៥/យ៉េម ស្រនិច ភេទស្រី អាយុ២៦ឆ្នាំ នៅសង្កាត់កំពង់ស្វាយនិង ៦/ វ៉ាន រ៉ាស៊ី ភេទប្រុសអាយុ២៧ឆ្នាំ នៅសង្កាត់កំពង់ស្វាយ ។ ក្នុងនោះ មានអ្នកប៉ះពាលនឹងអ្នកជម្ងឺ៦នាក់ នេះមានចំនួន៥៣នាក់ ដែលបានផ្តល់សំណាកហើយ លទ្ធផលអវិជ្ជមានកូវីដ១៩ ។
ចំពោះអ្នកជម្ងឺកូវីដ១៩ នៅក្រុងប៉ោយប៉ែតវិញ មកទល់ថ្ងៃនេះ មានជិត៧០០នាក់ បានសះស្បើយ៨នាក់ (ជនជាតិឥណ្ឌូនេស៊ី ) ។
សូមបញ្ជាក់ថា ទីតាំងសាខាពន្ធដារខេត្តបន្ទាយមានជ័យស្ថិតនៅផ្លូវជាតិលេខ៥ភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណឬទីរួមខេត្ត ៕ដោយ៖ ឃិន គន្ធា