រដ្ឋមន្ត្រីក្រសួងកសិកម្ម បាននាំយកអំណោយសម្តេមតេជោ ហ៊ុន សែន ប្រគល់ជូន គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

0

កំពង់ចាម: រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង និងនេសាទ ឯកឧត្តម វេង សាខុន និង លោកជំទាវ នាព្រឹក ថ្ងៃ ទី ៥ ខែឧសភា ឆ្នាំ ២០២១ បាន នាំយកអំណោយ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ប្រគល់ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សម្រាប់ យក ទៅ ប្រេីប្រាស់ ក្នុង យុទ្ធនាការ នានា ដើម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាលដាលនៃ ជំងឺ កូវីដ -១៩ ក្នុងនោះក៏មាន សប្បុរសជន បាន មក ចូលរួមជួយ ឧបត្ថម្ភ ជា សំភារ និង ថវិកាមួយចំនួន ផងដែរ ។

ក្នុងនាមជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ជាពិសេស សម្តេច តេជោ ហ៊ុន សែន ដែលបាន ផ្តល់ ជាអំណោយ សម្រាប់ ឧបត្ថម្ភជូន រដ្ឋបាល ខេត្ត ដែលកំពុងត្រូវការជាចាំបាច់ក្នុង ដំណាក់កាល បិទខ្ទប់ ភូមិ និងការធ្វេី ចត្តាឡីស័ក ជាពិសេស ការ ផ្គត់ផ្គង់ ដល់ ប្រជាពលរដ្ឋ ដែល ប្រឈម នឹង ការ ខូចខាត និង ពលករ ចំណូលស្រុក ដែលកំពុង ធ្វើចត្តាឡីស័ក ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ។ ជាមួយ គ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ជូនពរ និង សង្ឃឹមជឿជាក់ថា បងប្អូនសប្បុរសជន ឬម្ចាស់ ក្រុមហ៊ុននានា នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ជា បន្ត ផងដែរ ។

គួរ បញ្ជាក់ ផង ដែរថា ក្នុងពិធី ប្រគល់ និង ទទួល អំណោយ នេះ តាម រយៈ ឯកឧត្តម វេង សាខុន និង លោកជំទាវ សម្តេច តេជោ ហ៊ុន សែន បាន ឧបត្ថម្ភ អង្ករ ចំនួន ៥០តោន មី ២ពាន់ កេស ត្រីខ ២ពាន់ យួរ និង ម៉ាស ចំនួន ៥ម៉ឺន ម៉ាស ។ ក្នុងនោះ ក៏មាន ក្រុមហ៊ុន ប៊ីហ្សឃែស សឹលូសិន ផនសប ឯ.ក បាន ជួយឧបត្ថម្ភ ថវិកា ចំនួន ១លានរៀល ទឹក បរិសុទ្ធ ៥០០យួរ និង ម៉ាស ២កេស ធំ ។ លោក ប៊ុត គីណែត និង លោកស្រី អ៉ឹម ចរិយា ម្ចាស់ ផ្សារ ត្រាស់មីត្រេីង បានជួយឧបត្ថម្ភ ថវិកា ចំនួន ១០លានរៀល ផងដែរ ៕