យុវជន ស.ស.យ.ក ខេត្តប៉ៃលិន ចុះផ្សព្វផ្សាយពីវិធានការ ទើបស្កាត់ការឆ្លងជំងឺកូវីដ១៩ ដល់ចាស់ជរា គ្មានទីពឹង ដែលមកទទួលអំណោយមូលនិធិប្រចាំខែ

(ប៉ៃលិន) ៖ លោកជំទាវ បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចាត់តាំងឲ្យក្រុមការងារយុវជនស.ស.យ.កខេត្ត ចុះផ្សព្វផ្សាយពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់ចាស់ជរា គ្មានទីពឹង ដែលអញ្ជើញមកទទួលអំណោយមូលនិធិប្រចាំខែឧសភា ២០២១ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ។
លោក នឹម អឿន ប្រធានក្រុមយុវជន ស.ស.យ.ក សង្កាត់ប៉ៃលិន តំណាងឱ្យលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន បានធ្វើការផ្សព្វផ្សាយពីវិធានការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដល់លោកតា លោកយាយ ចាស់ជរាគ្មានទីពឹង ដែលកំពុងអង្គុយរង់ចាំទទួលមូលនិធិប្រចាំខែ ពីលោកជំទាវអភិបាលខេត្ត និងឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលិដ្ឋានខេត្តប៉ៃលិន ស្ថិតនៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ។
ក្រុមការងារយុវជន ស.ស.យ.ក ខេត្តប៉ៃលិន បានឆ្លៀតឱកាសបង្ហាញនូវរូបភាព ពីរបៀបលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ឬជែល ព្រមទាំងពន្យល់ណែនាំពីរបៀងពាក់ម៉ាសឱ្យបានត្រឹមត្រូវ ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ខេត្តប៉ៃលិន ។ ក្នុងនោះក្រុមយុវជន ស.ស.យ.ក ខេត្ត ក៏បានពន្យល់ ឱ្យដឹងទៀតថា៖ ស្ថិតនៅក្នុងកាល:ទេស:ដ៏លំ បាកនេះ សូមឱ្យលោកតា លោកយាយ ពុកម៉ែ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយយើងបាន ដឹងហើយថា មេរោគកូវីដ-១៩នេះ កំពុងតែឆ្លងរាលដាលនៅក្នុងបណ្តាខេត្តនានា និងរាជធានីភ្នំពេ ញ ធ្វើឱ្យមានអ្នកស្លាប់បាត់បង់ ជីវិតជារៀងរាល់ថ្ងៃ ។ បើសិនជាមេរោគនេះ ឆ្លងទៅលើមនុស្ស ដែលមានវ័យចំណាស់ គឺលំបាកក្នុងការព្យាបាល ព្រោះកោសិកាមនុស្សចាស់មានភាពទន់ខ្សោយ អាចប្រឈមនឹងបញ្ហាខ្លាំង ជាងមនុស្សដែលមានវ័យក្មេង ។ ដូច្នេះ ត្រូវណែនាំដល់បងប្អូនកូនចៅ ដែលគ្មានភាពចាំបាច់ចេញពីផ្ទះ ទៅកន្លែងផ្សេង សូមស្នាក់នៅក្នុងផ្ទះជាបណ្តោះអាសន្ន និងត្រូវថែរក្សាសុខភាពឱ្យបានល្អផងដែរ ៕ដោយ សេងសុវណ្ណារិទ្ធ