គ្រោះធម្មជាតិខ្យល់កន្ត្រាក់ពេលយប់ បានបង្កឱ្យផ្ទះ ១៧២ខ្នងរងការខូចខាតនៅក្នុងស្រុកចំនួន៧ ក្នុងខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង លោកប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅល្ងាចថ្ងៃទី ០៦ ខែឧសភានេះថា គ្រោះធម្មជាតិមានភ្លៀងនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង នៅយប់ថ្ងៃទី០៥ ខែឧសភា បានបង្កឲ្យផ្ទះប្រជាពលរដ្ឋ សរុបចំនួន១៧២ខ្នង រងការខូចខាតក្នុងនោះមាន១២ខ្នងបានរលំដួលដល់ដីនិង ១៦០ខ្នងខ្លះបានរបើកដំបូល និងខ្លះបានរបើកជញ្ជាំង ។

លោកប្រធានសាខាកាកបាទក្រ ហមកម្ពុជាខេត្តកំពង់ឆ្នាំងបានបន្តថាបណ្ដាស្រុកដែលរងគ្រោះដោ យសារខ្យល់កន្ត្រាក់ខាងលើនេះរួមមាន ១. ស្រុករលាប្អៀរខូចខាតផ្ទះ ២៨ ខ្នងក្នុងនោះរបើកដំបូលឬជញ្ជាំង ២៨ ខ្នង ។

២ ស្រុកសាមគ្គីមានជ័យរងការខូចខាត ៨៣ ខ្នង ក្នុងនោះរំដួលដូរដី៥ខ្នង និងរបើកដំបូលនិងជញ្ជាំង ៨៤ខ្នង។

៣ .ស្រុកកំពង់លែង ខូចខាតសរុប ៣ ខ្នងក្នុងនោះ របើកដំបូលជញ្ជាំង៣ខ្នង។ ៤ ស្រុកកំពង់លែងខូចខាតសរុប ៣ ខ្នងក្នុងនោះរបើកដំបូលនិងជញ្ជាំង៣ខ្នង ។ ៥ ស្រុកជលគិរីខូចខាតសរុប ១១ ខ្នង ក្នុងនោះរបើកដំបូលឬជញ្ជាំង១១ខ្នង។

៦. ក្រុងកំពង់ឆ្នាំងខូចខាតសរុប ១៣ ខ្នង ក្នុងនោះរបើកដំបូលឬជញ្ជាំង១៣ខ្នង ។ និង ៧ .ស្រុកកំពង់ ត្រឡាចខូចខាតសរុប ២០ ខ្នងក្នុងនោះរលំដួលដល់ដី ៧ខ្នងនិងរបើកជញ្ជាំងឬដំបូល ១៤ខ្នង។

ដោយឡែកតាមរបាយការណ៍ពីអាជ្ញាធរស្រុកបានឲ្យដឹងថា គ្រោះធម្មជាតិខាងលើនេះ នៅស្រុកសាមគ្គីមានជ័យសត្វគោមួយក្បាលបានងាប់ដោយសារដើមឈើរលំសង្កត់ ។ ចំណែកនៅស្រុកកំពង់ត្រឡាចស្ត្រីម្នាក់បានរងរបួសដោយ

សារផ្ទះរលំសង្កត់ ។

លោក ប្រាក់ សោភ័ណ្ឌនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់

ឆ្នាំងបានឲ្យដឹងទៀតថាប្រជាពលរដ្ឋរងគ្រោះទាំង ១៧០គ្រួសារ ដែលបានរងគ្រោះដោយគ្រោះថ្នាក់ធម្មជាតិខាងលើនេះ សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានធ្វើរបាយការណ៍ជូនទៅគណៈកម្មាធិ

ការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង និងទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជារួចហើយ ដើម្បីត្រៀមលក្ខណៈដឹក

ជញ្ជូនសម្ភារៈដែលជាអំណោយរបស់កាកបាទក្រហមជួយសង្គ្រោះដល់ពួកគាត់ក្នុងពេលឆាប់ៗខាងមុខនេះ ៕សុខគឹមសៀន