ជាប់គាំង ជម្លោះនៃការស្នើសុំតប្រព័ន្ធលូបង្ហូរទឹកមួយកន្លែងនៅជិតអូរកសិណស្រុកថ្មពួក, ហើយភាគីទំនាស់ស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ

បន្ទាយមានជ័យ៖ជម្លោះនៃការស្នើសុំតប្រព័ន្ធលូបង្ហូរទឹកមួយនៅជិតអូរកសិណស្រុកថ្មពួក  ត្រូវជាប់គាំង  ។ហើយភាគីទំនាស់ស្នើសុំអន្តរាគមន៍សម្របសម្រួលរកដំណោះស្រាយពីអាជ្ញាធរមានសមត្ថកិច្ច ។

    ករណីនោះ លោកស៊ាង អ៊ាង អាយុ៤១ឆ្នាំ  រស់នៅភូមិកសិណឃុំ/ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ជាភាគីទី១ បានប្រាប់ថ្ងៃទី៦ខែឧសភាឆ្នាំ២០២១ថា៖  លោកបានធ្វើលិខិតស្នើសុំមួយជូនលោកអភិបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១៩ខែមេសាឆ្នាំ២០២១  ដើម្បីដាក់លូរំដោះទឹកភ្លៀងប្រវែង១៥ម៉ែត្រ ឆ្លងកាត់ចំណីប្រឡាយ ធម្មជាតិដែលមានទីតាំងនីភូមិកសិណឃុំ/ស្រុកថ្មពួកដើម្បី រំដោះទឹកនារដូវវស្សាជន់លិចទីធ្លាដីលោកនិងផ្លូជាតិលេខ៥៦ ។នោះមកពីអ្នកកជិតខាង ចាក់ដីខ្ពស់ ទឹកទៅណាមិនរួច 

    លោកបានបន្ថែមថា តាមពិតសំណើនេះ  ក៏បានដាក់ជូនអាជ្ញាធរឃុំ ស្រុករួចហើយផងដែរ   ប៉ុន្តែពុំមានដំណោះស្រាយ  ទើបលោកស្នើសុំដល់ខេត្ត។ លោកសំណូមពរដាក់បង្កប់លូពីក្រោមដីចំណិអូរដើម្បីបង្ហូររំដោះទឹកភ្លៀងចូលអូរប៉ុណ្ណោះ   ទោះបីមានអ្នកអាស្រ័យផលលើដីនោះក៏ដោយចុះ ។

     ឆ្លើយតបករណីនេះ លោកខ្វិត រ៉ាឌី អាយុ៤៥ឆ្នាំ ជាភាគីទី២ ដែល រស់នៅជិតខាងនោះបានប្រាប់ថ្ងៃដដែលថា ៖  លោកមានស្ថានីយ៍ប្រេងឥន្ទនៈនិងលំនៅឋាននៅខាងមុខជាប់ផ្លូវជាតិលេខ៥៦ បំបែកនឹងផ្លូវខេត្តលេខ២៦៦៤ ផងនិងនៅខាងក្រោយជាប់អូរកសិណផង ។

     លោកស៊ាង អ៊ាង ម្ចាស់ស្តង់ដំបូងម៉ី នៅជាប់ខាងជើងដីរបស់លោក  បានធ្វើរបងបេតុងរឹងមាំខ័ណ្ឌព្រំដីហើយ។ ហេតុនេះ លោកមិនអាចអោយគាត់ដាក់លូកាត់ដីផ្នែកខាងក្រោយរបស់ដីលោកបានទេ ព្រោះដីនោះលោកបានអាស្រ័យផល កាន់កាប់និងមានបង្កាន់ដៃបញ្ជក់ពីលោកអភិបាលស្រុកចាស់(ឌៀប ឈួន) ផង ។

    លោកបានបន្តថា ៖ លោកក៏បានទទូចស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យរកការពិតនិងសម្របសម្រួលរកដំណោះស្រាយដោយយុត្តិធម័និងអាចទទួលយកបានផងដែរ ។

ទាកទិនករណីនេះ លោកអែម សុខា អភិបាលស្រុកថ្មពួកប្រាប់ថា៖  អាជ្ញាធរឃុំ ស្រុកបានចុះពិនិត្យ  ប្រជុំសម្របសម្រួលរកដំណោះស្រាយ៣លើកហើយ  ។ក្នុងនោះ មន្ត្រីបាននឹងកំពុងកែសម្រួលកំណត់ហេតុនិងរបាយការណ៍គោរពផ្ញើជូនអភិបាលខេត្តដើម្បីពិនិត្យនិងសម្រេច ។

      លោកបន្តថា បានជាស្រុកធ្វើដូច្នេះ ព្រោះគូភាគីទី១និងទី២ ដែលមានទំនាស់គ្នាជាយូរនិងបន្តបន្ទាប់នឹងគ្នា មិនអាចយល់អធ្យាស្រ័យគ្នាឡើងវិញបាន ។

ទោះយ៉ាងណា លោកអែម សុខា  មិនព្រមផ្តល់ខ្លឹមសារនៃកំនត់ហេតុនិងរបាយការណ៍របស់អាជ្ញាធរស្រុកនោះ  នៅពេលក្រុមអ្នកយកព៍តមានបានស្នើសុំបំភ្លឺនោះឡើយ ។

   ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកថ្មពួកបានមានមតិប្រតិកម្មនឹងការបង្ហោះខ្លឹមសារនិងរូបភាពនៃករណីទំនាសនោះថា ៖ ” ការស្នើសុំដាក់លូបង្ហូរទឹកភ្លៀងចូលស្ទឹង   ឣាជ្ញាធរស្រុកមិនហាមឃាត់នោះទេ លើកលែងតែបង្ហូរទឹកកខ្វក់ដែលមានសារធាតុពុលចូលស្ទឹង។ ចំណែកការចាក់ដីរំលោភយកចំណីស្ទឹងខុសច្បាប់  ឣាជ្ញាធរខេត្តមិនឣនុញ្ញាតជាដាច់ខាត រដ្ឋបាលស្រុកថ្មពួកនឹងបង្កើតក្រុមការងារចម្រុះចុះពិនិត្យ និងបង្ក្រាបនៅពេលឆាប់ៗនេះហើយ”។

     លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យទទួលបន្ទុកដោះស្រាយវិវាទដីធ្លីនិងបញ្ហាផ្សេងវិញ ត្រូវគេស្រង់សំដីដូចដែលបានលើកឡើងថា ៖ ករណីខាងលើ គួរសម្របសម្រួលរកដំណោះស្រាយឈ្នះ ឈ្នះ ក្រោមការយោគយល់ អាធ្យាស្រ័យគ្នាក្នុងនាមជាគ្រួសារខ្មែរ ។ ប៉ុន្តែ បើវិភាគទំនាស់ថា ត្រូវតែរកការពិតនិងវែកញែករកខុសនិងត្រូវ  នោះ រឿងនេះនឹងរីកធំ ហើយមិនងាយនឹងចប់ឡើយ ៕ដោយ៖ឃិន គន្ធា