បាញ់ថ្នាំសម្លាប់មេរោគតាមគោលដៅទីតាំងពាក់ព័ន្ធនិងវិជ្ជមានកូវីដ១៩ និងក្នុងតំបន់ក្រហមនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ដើម្បីបង្កើនអនាម័យបរិស្ថាន និងអោយបរិយាកាសល្អ នៅក្នុងតំបន់ក្រហម នៃសង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគតាមគោលដៅ ទីតាំងពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ នាថ្ងៃទី៧ ខែឧសភាឆ្នាំ២០២១។

   យុទ្ធនាការនេះមានវត្តមាន ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក វរសេនីយ៍ទោ បោន សីហា អធិការស្ដីទី បានដឹកនាំកងកម្លាំង មន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន ចុះ ពិនិត្យ ទីតាំង ធ្វើតេស្ត សំណាក នៅស្ថានីរថយន្តភ្លើង រួចបន្តដំណើរ ដឹកនាំ ក្រុមការងារ មន្ត្រីជំនាញ សុខាភិបាល បាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ទីតាំង ពាក់ព័ន្ធ វិជ្ជមានកូវីដ១៩ និងក្នុងតំបន់ក្រហម ទាំងអស់ ។ 

   ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ ក្នុងកាលៈទេសៈដ៏លំបាកនេះ  សូម លោកតា លោកយាយ អ៊ំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់គ្នាបន្តការពារខ្លួនឱ្យបានហ្មត់ចត់ដោយអនុវត្តវិធានការ “៣ ការពារ” និង “៣ កុំ” ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតឱ្យបានខ្ជាប់ខ្លួន៕ដោយ៖ ឃិន គន្ធា