ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២១ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ គណៈប្រតិភូក្រសួងព័ត៌មាន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន អញ្ជើញចូលរួមកិច្ចចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលធ្វើ ឡើង តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្ប ទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសហប្រធាន និង ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋ ទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងលោកស្រី Gisela Hammerschmidt នាយក និងជាស្នងការ ប្រចាំតំបន់អាស៊ី នៃក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច អាល្លឺម៉ង់ ។

ក្នុងកិច្ចចរចាថ្នាក់រដ្ឋាភិបាលនេះ ភាគីកម្ពុជា មានតំណាងមកពី ១៩ ក្រសួង/ស្ថាប័ន ចូលរួម ។ កិច្ចចរចាបានពិនិត្យនិងពិភាក្សាលើវិស័យសំខាន់ៗជាច្រើន ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា អាល្លឺម៉ង់កាន់តែប្រសេីរបន្តទៅមុខទៀត ។

កិច្ចចរចា ត្រូវបានបន្តមក ដោយនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ត មបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមបន្តកិច្ចចរចាស្តីពីកិច្ច សហ ប្រតិបត្តិការ អភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណ រដ្ឋសហព័ន្ធ អាល្លឺម៉ង់ តាមរយៈ ប្រព័ន្ធវីដេអូ (Video Conference) ។

ដំណើរការបន្តកិច្ចចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នេះដឹកនាំធ្វើឡើងដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈ កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  និងភាគីនៃប្រទេស អាល្លឺម៉ង់ជា សហប្រធាន នៃកិច្ចចរចារ ។

ទន្ទឹមនឹងនេះ   ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មា ធិការសម្របសម្រួល ពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ក៏បានធ្វើបទបង្ហាញពន្យល់ពីមូលដ្ឋានគ្រឹះ ពាក់ព័ន្ធ នឹង សេចក្តីព្រាងច្បាប់ស្តីពី”សិទ្ធិទទួលព័ត៌មាន” ព្រមទាំងពិនិត្យ និងពិភាក្សាទៅលើខ្លឹមសារដែល ជាការឆ្លើយតបចំពោះកំណត់ហេតុសង្ខេបដែលរៀបចំឡើងដោយភាគីទាំងពីរ កម្ពុជា-អាល្លឺ ម៉ង់ ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងព័ត៌មាន ក៏ដូចជាវិស័យសារព័ត៌មាននៅកម្ពុជា ។

គួរបញ្ជាក់ដែរថា កិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២១ រវាង រាជរដ្ឋា ភិបាលកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានធ្វេីឡេីងរយះពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ ទី០៦ ខែឧសភា ឆ្នាំ២០២១ តាមរយះ Video Conference៕ ដោយ -រ៉ាវុធ