ខេត្តកំពង់ចាម ប្រារព្ធទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ទទួលបាន ការឧបត្ថម្ភ ជាង១២ម៉ឺន ដុល្លារ

កំពង់ចាម : សាខា កាកបាទក្រហម ខេត្ត កំពង់ចាម នាព្រឹក ថ្ងៃ ទី ៨ ខែឧសភា ឆ្នាំ២០២១នេះ បានប្រារព្ធខូបលេីកទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ »។ ពិធីនេះបានប្រារព្ធឡើងក្រោម វត្តមាន ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភាព មន្ទីរអង្គភាពជុំវិញខេត្ត និង សប្បុរសជន ជាច្រើន ផងដែរ ។

គួរ បញ្ជាក់ ថា ទិវា ពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទ ក្រហម ៨ ឧសភា តែងតែ ប្រារព្ធ ឡើងជា រៀងរាល់ឆ្នាំ ប៉ុន្តែ រយៈពេល ២ឆ្នាំ ចុង ក្រោយ នេះ គឺ ឆ្នាំ២០២០ និង២០២១ នេះ មិន បាន ប្រារព្ធ ពិធី នោះទេ ដោយសារ តែ ការរាតត្បាត ជា សកល នៃ ជំងឺ កូវីដ-១៩។ តែ ទោះជា យ៉ាងណា សកម្មភាព មនុស្សធម៌ របស់ កាកបាទក្រហម នៅតែ បន្ត ក្នុងគោលដៅ រួមចំណែក យ៉ាងសកម្ម លើក ទឹកចិត្ត ដល់ កិច្ចប្រតិបត្តិការ នានា នៅក្នុង បុព្វហេតុ មនុស្សធម៌ ជាពិសេស ការជួយ សម្រាលទុក្ខ លំបាក របស់ បងប្អូន ប្រជាពលរដ្ឋ ដែល ទទួលរង គ្រោះ ដោយ គ្រោះមហន្តរាយ ផ្សេងៗ ចាស់ ឥត ទីពឹង កុមារកំព្រា ស្ត្រី មេម៉ាយ មានកូន ច្រើន អ្នក ផ្ទុកមេរោគ អេដស៍ អ្នកមាន ជំងឺ រ៉ាំរ៉ៃ ហើយ កំពុង ត្រូវការ នូវ ជំនួយ សង្គ្រោះបន្ទាន់ ជាពិសេស ការ រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ១៩។

តាមរយៈមូលនិធិនេះ ក្នុង នាម ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ សប្បុរសជន ទាំងអស់ ដែលបានបរិច្ចាគថវិកា សរុប ប្រមាណ ជាង ១២ម៉ឺន ដុល្លារ សម្រាប់ ទ្រទ្រង់ ដល់សាខាកាកបាទក្រហមខេត្តកំពង់ចាម ក្នុងឱកាសអបអរសាទរ ខួបទី១៥៨ ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីប្រយុទ្ធនឹជំងឺ កូវីដ-១៩ និងកសាងភាពធនរបស់សង្គមជាតិ” ដេីម្បី ប្រេីប្រាស់ ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលបំផុត ៕