ពលរដ្នស្ទូចផ្ទះចាស់បណ្តាលអោយរលំបាក់សង្កត់ មនុស្សស្លាប់នឹងរងរបួសធ្ងន់និងស្រាលចំនួន៤នាក់

កំពង់ធំ = យោងតាមសេចក្ដីរាយការណ៍ជូនលោកអធិការស្រុកស្ទោងនៅវេលា ម៉ោង៨និង០១នាទីព្រឹក ថ្ងៃទី១១ខែឧសភាឆ្នាំ២០២១បានអោយដឹងថាមានករណីពលរដ្នស្ទូចផ្ទះចាស់បណ្តាលអោយរលំបាក់សង្កត់ មនុស្សស្លាប់នឹងរងរបួស នៅចំនុចផ្ទះ របស់ឈ្មោះ លាត អ៊ាវ ភេទប្រុស អាយុ ៣៦ឆ្នាំ ដែលស្ថិតក្នុង ភូមិជីយោគ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនរងគ្រោះរាយនាមដូចខាងក្រោម ១.ឈ្មោះ ហ៊ា សុហ៊ុន ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ជាកូនជាង (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
២.ឈ្មោះ ពិន ខុម ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅ ភូមិ.ស៊ីវុត្ថា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មេការ (របួសធ្ងន់)។
៣.ឈ្មោះ ញឹក យ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ជាកូនជាង (របួសធ្ងន់)។
៤.ឈ្មោះ ឃឿន អិល ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិ សំបួរត្បូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ (របួសស្រាល)។
៥.ឈ្មោះ គី គន្ធា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិម្សាក្រង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កូនជាង (របួសស្រាល)។ មូលហេតុៈ ជាងកំពុងតែស្ទូចផ្ទះបណ្តាលអោយស្រុតដីកាច់ជំទល់រលំផ្ទះសង្កត់តែម្តង។
លោក យ៉ង សំ អធិការនគរបាលស្រុកស្ទោង បានផ្ដល់បទសម្ភាស តាមទូស័ព្ទថា ហេតុការណ៍ រលំផ្ទះនេះកើតឡើងកាលពីព្រឹកម៉ិញ ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២១ បណ្ដាលអោយមានមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ស្រាលចំនួន៤នាក់ទៀត បានបញ្ចូនទៅមន្ទីរពេទ្យស្រុកស្ទោងហើយ ៕