បន្ថែមការបិទខ្ទប់ការចេញ ចូលនិងលក់ដូរជាបណ្តោះអាសន្នលើទីតាំងផ្នែកខាងត្បូងផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារ/សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបន្ថែមការបិទខ្ទប់ការធ្វើដំណើរចញ ចូលលក់ដូរជាបណ្តោះអាសន្នលើទីតាំងផ្នែកខាងត្បូងផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលដោយសាររកឃើញករណីឆ្លងថ្មីជម្ងឺកូវីដ ១៩ ។ពោលគឺបិទផ្សារកណ្តាលដែលបង្កអាណធិបតេយ្យជាយូរលង់មកហើយ ហើយចៅសង្កាត់ អភិបាលក្រុងច្រើនអាណត្តិមកហើយ ទោះប្រឹងប្រែងក្នុងឆន្ទះមុះមុតយ៉ាងណា ក៏រៀបចំមិនបានឬថា ដើវែកចក ។
យោងសេចក្តីសម្រេចលេខ១៤០/២១ សសរ ស្តីពីបិទខ្ទប់ការធ្វើដំណើរចញ ចូលលក់ដូរជាបណ្តោះអាសន្នលើទីតាំងផ្នែកខាងត្បូងផ្លូវជាតិលេខ៥ ស្តិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៩ខែឧសភាឆ្នាំ២០២១ ។
ការបិទខ្ទប់នោះគិតពីម៉ោងសូន្យថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ ដែលមានព្រំប្រទល់ដូចាងក្រោម ៖
-ខាងជើងទល់នឹងផ្លូវជាតិលេខ៥ ។-ខាងត្បូងទល់នឹងផ្លូវរថភ្លើង ។-ខាងកើតទល់នឹងផ្ទះជួលស្រីពេជ្រ ។-និង-ខាងលិចទល់នឹងផ្ទះសំណាក់រស្មីមនោរម្យ៕ដោយ៖ឃិន គន្ធា