អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ២នាក់បញ្ជូនទៅតុលាការពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន

តាកែវ : កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោក ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស
បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុច ភូមិព្រៃល្វាត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាសខេត្តតាកែវ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆែម ធា ( ហៅ វ៉ូ ) ភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃល្វាត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាសខេត្តតាកែវ។
ក្រោយសួរនាំជនសង្ស័យខាងលើបានសារភាពថាខ្លួនទិញថ្នាំញៀនពីឈ្មោះ សូរិន( ហៅយួន) ភេទប្រុសអាយុ ៣៤ ឆ្នាំ រស់នៅស្រុកកោះធំ ខេត្តកណ្ដាល ។ ដោយមានការអនុញ្ញាតពីលោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ បានធ្វើការពន្លាតដែនសមត្ថកិច្ចទៅស្រុកកោះធំ ខេត្តកណ្ដាល ដឹកនាំដោយលោក វរះសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការណ៏ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកោះធំ ខេត្តកណ្ដាល ទើបឈានទៅដល់ការចាប់បានជនសង្ស័យម្នាក់ទៀត ឈ្មោះហុី សូរិន ( ហៅយួន) ភេទប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់សមត្ថកិច្ចដកហូតដកវត្ថុតាងរួមមាន:
ក្រាមពណ៌សថ្លា ចំនួន២៩កញ្ចប់តូច និង២០កញ្ចប់ធំមានទម្ងន់៤៧៩.៩១ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០២គ្រឿង
សម្ភារៈសេពថ្នាំញៀននិងសម្ភារៈវេចខ្ចប់មួយចំនួន
ទូរស័ព្ទដៃ ចំនួន០៣គ្រឿង និងដាវដែកចំនួន១ដើម។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕