បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងវិធានការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19

កំពង់ធំ៖ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីថ្ងៃទី11 ខែឧសភាឆ្នាំ 2021 ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំមួយ ស្តីការពង្រឹង វិធានការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 ក្នុងសភាពការណ៍ថ្មី និង ដើម្បីបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវវិធានការ 3 កុំ និង 3 ការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។
កិច្ចពិភាក្សាពង្រឹងវិធានការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 ជូនដល់យោធិន និងក្រុមគ្រួសារ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោក ឧត្តមសេនីយ៍ត្រីញូង ធី មេបញ្ជាការរងនិងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានបញ្ជាក់អំពីសភាពការណ៍ក្នុងការអនុវត្តវត្តន៍ នូវវិធានការ 3 កុំ និង3ការពាររបស់កងកម្លាំង ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កន្លងមកទទួលបានយ៉ាងល្អប្រសើរ និងមិនមានយោធិន ឬគ្រួសារយោធិនណាម្នាក់មានការឆ្លងវិជ្ជមានមេរោគកូវីត19 នៅឡើយទេ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យោធិនគ្រប់រូប និងក្រុមគ្រួសារដែលបានអនុវត្តយ៉ាងល្អ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ 3កុំនិង 3 ការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងបានអំណរគុណចំពោះយោធិនទាំងអស់ និងក្រុមគ្រួសារគ្រប់រូបដែលបានស្ម័គ្រចិត្ត មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ទាំងពីរលើក ។
ឧត្តមសេនីយ៍បញ្ជាការ បានដាក់វិធានការរឹតបន្តឹង ការចេញចូលក្នុងទីតាំងអង្គភាព ដោយមិនអនុញ្ញាតឲ្យអ្នកខាងក្រៅចូលមកក្នុងអង្គភាព ដែលគ្មានការអនុញ្ញាត យោធិនគ្រប់រូបចេញចូលក្នុងទីតាំងបន្ទាយត្រូវពាក់ម៉ាស ត្រួតពិនិត្យកម្ដៅ បាញ់អាកុលសម្លាប់មេរោគលាងសំអាតដែមុនចូលក្នុងកន្លែងធ្វើការនីមួយៗ ហើយនឹងត្រូវរក្សាគម្លាតសុវត្ថិភាពក្នុងពេលបំពេញភារកិច្ច ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះបានប្ដេជ្ញាចិត្តអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលបានដាក់ចេញឲ្យមានប្រសិទ្ឋិភាព ។ដោយ ប៊ុន រដ្ឋា