ប្រឡាយរំដោះទឹកភ្លៀងមួយខ្សែត្រូវបានស្តារឡើងវិញដើម្បីបម្រើប្រយោជន៍អ្នកភូមិ

ខេត្តព្រះសីហនុ៖ប្រឡាយនេះស្ថិតនៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ប្រឡាយនេះអាជាផ្លូវទឹកដ៏សំខាន់ដើម្បីរំដោះទឹកជំនន់តែងកើតមាននៅរដូវវស្សា។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានឱ្យដឹងថានេះជាប្រឡាយរំដោះទឹកជំនន់ មានប្រវែង ៤.៦០០ម៉ែត្រ ទទឹង ២០ម៉ែត្រ ជម្រៅ ២ម៉ែត្រ គម្រោងស្ដាររយ:ពេល ៣ខែ ប្រើថវិការរបស់រដ្ឋបាលខេត្តព្រះសីហនុ។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យសកម្មភាពស្តារប្រឡាយមេមួយខ្សែនេះ។
ឯកឧត្តម ណែនាំឱ្យស្តារឱ្យបានលឿននិងផ្លូវនៅអមសងខាងប្រឡាយត្រូវរៀបចំធ្វើជាផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។