យោធាឈុតសម្លៀកបំពាក់ ទ័ពព៌ណ ស ចុះរៀនសូត្រពីក្រុមគ្រូពេទ្យដើម្បីជួយអនុវត្តការយកសំណាករកកូវីដ១៩

បន្ទាយមានជ័យ៖យោធភូមិភាគទី៥ បំពាក់ឈុតសម្លៀកបំពាក់ ទ័ពព៌ណ ស ចុះរៀនសូត្រពីក្រុមគ្រូពេទ្យដើម្បីជួយអនុវត្តការយកសំណាករកកូវីដ១៩ ពីពលករខ្មែរវិលពីថៃនិងពីពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ដែលជាមុខសញ្ញាសង្ស័យ។
វគ្គហ្វឹកហ្វឺននេះក្រោមកិច្ចសហការជួយបណ្តុះបណ្តាលពីក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមដោះស្រាយបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២១ ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ អោយដឹងថា៖ កងទ័ពបានត្រៀមកងកម្លាំងយោធភូមិភាគទី៥ ស្លៀក ឈុតសម្លៀកបំពាក់ ទ័ព ស ចុះរៀនសូត្រឬធ្វើកម្មសិក្សាពីក្រុមគ្រូពេទ្យជួរមុខនិងពេទ្យបច្ចេកទេសដើម្បីយកទៅអនុវត្តបន្តការយកសំណាក ក៏ដូចជាការងារពេទ្យផ្សេងៗចំពោះមុខក្នុងមណ្ឌលចត្តាឡីស័កកម្រឹត២ កងវ៉ា របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។
ហើយថ្ងៃនេះជាការសាកល្បងលើកទី២ របស់ក្រុមពេទ្យ នៃកងពលតូចលេខ៥១ និងក្រុមពេទ្យតំបន់ប្រតិបត្តិការសឹកបន្ទាយមានជ័យ ដែលនឹងអនុវត្តយកសំណាករកកូវីត ១៩ ថ្ងៃស្អែកទី១២ខែឧសភា នៅមណ្ឌលខ្លះ នុង ជាពិសេសនឹងចុះអនុវត្តជាក់ស្តែងនៅស្ថានីយ៍រថភ្លើងប៉ោយប៉ែតសង្កាត់ប៉ោយប៉ែត និងមណ្ឌលសំចតនាសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។គឺយកសំណាកពលរដ្ឋនៅតំបន់ក្រហមនៃតំបន់បិទខ្ទប់ ៕ដោយ៖ឃិន គន្ធា