មានបញ្ហាជំងឺប្រចាំកាយ បែជាមកលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ តែមិនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រចាំកាយ ក៏តូចចិត្តលែងចង់រស់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ ព្រោះហៅគេឲ្យមកជួយ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៧ និង ៤០ នាទីយប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលលោតទឹក មិនបញ្ជាក់ពីអត្តសញ្ញាណនោះទេ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បានដើរនៅលើស្ពានជ្រោយចង្វារ រួចក៏ធ្វើសកម្មភាពទុកកាតាប និង ស្បែកជើង នៅលើស្ពាន រួចលោតចុះទៅក្នុងទឹកសម្លាប់ខ្លួនតែម្តង ដោយប្រជាពលរដ្ឋធ្វើដំណើនៅលើស្ពាន ឃើញដែរតែជួយមិនទាន់ តែនៅពេលដែលបុរសម្នាក់នោះបានលោតទៅដល់ក្នុងទឹក ស្រាប់តែមិនស្លាប់ ហើយក៏បានស្រែកឱ្យគេជួយ រហូតមានបងប្អូនអ្នកនេសាទត្រី ជួយស្រង់គាត់ឡើងមកខាងលើ ទាន់ពេលវេលា ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការណែនាំ និង ទំនាក់ទំនងទៅសាច់ញ្ញាឲ្យតិមកទទួលរូបគាត់ទៅផ្ទះវិញតែម្ដង ៕ ដោយ ៖ ជីម ភារ៉ា