បញ្ជូនខ្លួនកម្មករ៤នាក់ មកសួរនាំនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ពាក់ ព័ន្ធករណីស៊ីឈ្នួលកាប់ព្រៃឲ្យ អ្នកមានម្នាក់!

ខេត្តស្ទឹងត្រែង៖សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ប្រចាំស្រុកសេ
សាន បានឃាត់ខ្លួន និងបញ្ជូនក្រុមកម្មករស៊ីឈ្នួលកាប់ព្រៃចំនួន៤
នាក់ មកសួរនាំនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក្រោយធ្វើសកម្មភាពកាប់ទន្រ្ទានព្រៃឈើរបស់រដ្ឋ ក្នុងតំបន់ហាមឃាត់ ។ការឃាត់ខ្លួនកម្មករ៤នាក់ខាងលើនេះ គឺសមត្ថកិច្ចជំនាញបានធ្វើឡើង កាលពីវេលាម៉ោង៥ល្ងាច ក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចអូរច្រឡង់ ក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ។
ក្រោយការឃាត់ខ្លួនកម្មករស៊ីឈ្នួលកាប់ព្រៃ៤នាក់ខាងលើ មន្ត្រីជំ
នាញរដ្ឋបាលព្រៃឈើស្រុកសេសាន បានចងក្រងឯកសារសំណុំរឿងត្រៀមបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ
២០២១នេះហើយ ។យោងតាមប្រភពព័ត៌មានពីមន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាក់ថាៈកម្មករទាំង៤នាក់ខាងលើ មានម្នាក់ជាមខ្យល់ឈ្មោះ ភាន់ ណាក់ ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិអំពូក ឃុំស្រែជិះស្រុកសំបូរ ខេត្តក្រចេះ ។ ឯ៣នាក់ទៀត គឺជាកម្មករស៊ីឈ្នួលបន្តពីឈ្មោះ ភាន់ ណាក់ ។បើយោងតាមការសាកសួរពីសំណាក់សមត្ថកិច្ចជំនាញ ទៅលើមេខ្យល់ឈ្មោះ ភាន់ ណាក់ បានឆ្លើយប្រាប់សមត្ថកិច្ចថា ពួកគេបានទទួលស៊ីឈ្នួលកាប់ព្រៃបានប្រាក់៣៥.០០០រៀលក្នុង១ថ្ងៃ ដោយចេញថ្លៃបាយខ្លួនឯង ។ ហើយពួកគេចាប់ផ្ដើមស៊ីឈ្នួលកាប់ព្រៃខាងលើនេះ ទើបតែបានចំនួន២ថ្ងៃប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។ពាក់ព័ន្ធករណីនេះដែរ លោក ម៉ែន សុខា នាយសង្កាត់រដ្ឋបាលព្រៃឈើសេសាន បានប្រាប់ឲ្យដឹងថាៈចំនុចព្រៃដែលជំនាញឃាត់ខ្លួនកម្មករ៤នាក់នោះ គឺជាព្រៃធម្មជាតិនៅតាមមាត់អូរសម្រាប់ទុក ដើម្បីរក្សាប្រភពទឹកអូរ ។បច្ចុប្បន្ន ក្រុមកម្មករស៊ីឈ្នួលកាប់ព្រៃទាំង៤នាក់ រួមនិងកាំបិតផ្គាក់ចំនួន៤ដើមដែលដកហូត ត្រូវបានសមត្ថកិច្ចជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ផ្ញើទុកនៅអធិការរដ្ឋាននគរបាលក្រុងស្ទឹងត្រែង រង់ចាំបន្តនីតិវិធី ក្រោយកសាងសំណុំ
រឿងរួច ៕