កសិករភាគច្រើនស្នើអាជ្ញាធរនិងជំនាញកករណីកសិករម្នាក់រាំងស្ទះការជីកកាយប្រឡាយនាំទឹកនៅអាងត្រពាំងថ្ម

បន្ទាយមានជ័យ៖កសិករភាគច្រើនស្នើសុំដំណោះស្រាយពីអាជ្ញាធរដែនដីនិងជំនាញធនធានទឹកនិងឧតុនិយម ករណីកសិករម្នាក់បង្ករាំងស្ទះការជីកកាយប្រឡាយនាំទឹកឬប្រឡាយជើងក្អែបដែលជាប្រឡាយចាស់នៅប្របនឹងទំបន់អាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្មកណ្តាលឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ។
ប្រឡាយនាំទឹកពីកើតទៅលិចនេះមានទទឹង៥ម៉ែត្រ បណ្តោយ ៣.២០០ម៉ែត្រ ដែលត្រូវតភ្ជាប់ពីប្រឡាយមេនៃស្ពានទី១ ដល់ប្រឡាយមេនៃស្ពានទី២ របស់ប្រព័ន្ធស្រោចស្រពអាងត្រពាំងថ្ម ។ មកទល់ពេលនេះ គេជិកបានជាង៩០០ម៉ែត្រ ។
កាលពីពីរសៀលថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ ក្រុមកសិកររាប់សិននាក់បានទៅចូលរួមប្រជុំសម្របសម្រួលរកដំណោះស្រាយមួយករណីជីកប្រឡាយនាំទឹក តាមការកោះហៅរបស់អាជ្ញាធរនៅសាលាស្រុកភ្នំស្រុក ។កសិករ ដែលក៏ជាសមាជិកសហគមន៍ប្រើប្រាសទឹកអាងត្រពាំងថ្មទាំងនេះ បានសម្រាបសម្រួលនឹងម្ចាស់ដីស្រែនៅទីនោះ ដោយជួលគ្រឿងចក្រជីកប្រឡាយដើមទី មានទទឺង៥ម៉ែត្រ បណ្តោយបាន៩០០ម៉ែត្រហើយ ។ប៉ុន្តែពេលជីកទៅដល់ចំណុចដីស្រែរបស់ឈ្មោះសាន មឿន រស់នៅភូមិ /ឃុំខាងលើដែរ គាត់បានរារាំងមិនអោយគ្រឿងចក្រជីកបន្ត ។ពោលគឺគាត់បានក្រឡាស់ឬក្បាត់កិច្ចសន្យាចុះថ្ងៃទី៧ខែឧសភាឆ្នាំ២០២១ ដែលឈ្មោះសាន មឿន បានយល់ព្រមអោយជិគប្រឡាយទទឺង៥ម៉ែត្របណ្តោយ៣០០ម៉ែត្រ ស្ថិតនោភូមិត្រពាំងថ្មកណ្តាលឃុំប៉ោយចារ ដែលពេលនោះ លោកយឹម សំណាង អភិបាលស្រុកភ្នំស្រុក ក៏បានចុះពិនិត្យនិងធ្វើជាសាក្សីផងដែរ ។
ប៉ុន្តែនៅពេលកំពុងនិងក្រោយកិច្ចប្រជុំនោះ ឈ្មោះសាន មឿន មន្ត្រីចូលនិវត្តន៍នៃមន្ទីរឧស្សាហកម្មនិងជាកសិករភាគីរារាំង ក៏ដូចលោកយឹម សំណាង អភិបាលស្រុកបាននិយាយថា ៖ មូលហេតុដែលគាត់ផ្លាស់ប្តូកិច្ចសន្យាផ្តិតមេដៃនោះ មកពីមានកសិករចំនួន១៤គ្រួសារដែលមានដីស្រែនៅបន្តពីចុងដីស្រែរបស់គាត់ បានជំទាស់ដែរ ។
ហេតុនេះ ដើម្បីដោះស្រាយអោយការជីកប្រឡាយនេះធ្លាយពីប្រឡាយមេនៃស្ពានទី១ ដល់ប្រឡាយមេនៃស្ពានទី២ អាងត្រពាំងថ្ម គឺកសិកទាំងឡាយ ដែលស្នើសុំខាងលើ ត្រូវចចារនឹងម្ចាស់ដីស្រែ១៤គ្រួសារនោះ អោយពួកគេយល់ព្រមសិន ទើបលោក(សាន មឿន) យល់ព្រមឡើងវិញដែរ ។អ្នកស្រី ផាំង ចិន្តា តំណាងកសិករ បានប្រាប់សារព័ត៌មានថា ៖ ប្រឡាយនាំទឹកនេះបានជីកលើតម្រាយប្រឡាយចាស់ តំណាលគ្នានឹងការស្ថាបនាអាងត្រពាំងថ្មកាលជំនាន់ប៉ុលពត ។ចំណែកលោកព្រឹម ស៊ិញ កសិករតំណាងម្នាក់ទៀតនិងជាអនុប្រធានសហគមន័ប្រើប្រាសទឹកអាងត្រពាំងថ្មបានប្រាប់សារព័ត៌មានដែរថា ៖ ប្រឡាយនេះសម្រាប់នាំទឹកពីប្រឡាយមេ បង្ហូរទៅប្របនឹងទំនប់អាងនៃខ្សែទឹកខាងលើ រួចបញ្ចូលស្រែប្រាំងនិងវស្សាដើម្បីអោយធ្វើស្រែបាន២ទៅ៣ដង/១ឆ្នាំៗ ។ករណីនេះ កសិករទាំងឡាយបានរិះគន់ លោកយឹម សំណាង អភិបាលស្រុកភ្នំស្រុក ថា មិនឈឺឆ្អាល មិនស្គាល់ទុក្ខលំបាកនិងមិនដោះស្រាយសំណូមពរប្រជាពលរដ្ឋទេ ។ ហើយមានតែធ្វើអោយពលរដ្ឋថ្នាំងថ្នាក់និងអស់ជំនឿរហូតមក ។មិនត្រឹមប៉ុណ្ណោះលោកបែរសមគំនិតនិងតែងតែពីក្រោយបុគ្គលពលរដ្ឋឬឈ្មួញខិលខូចទៅវិញ ។ចំណែកលោកឃុត ឃុន មេឃុំប៉ោយចារប្រាប់សារព័ត៌មានថា ៖ បងប្អូនពលរដ្ឋបានស្នើសុំមកអាជ្ញាធរជីកប្រឡាយចាស់សម្រាប់នាំទឹកចូលស្រែ គឺកុំអោយខ្វះខាត ។ហើយមន្ទូីរធនធានទឹកខេត្តក៏បានគាំទ្រអោយកាយប្រឡាយសម័យប៉ុលពតនេះឡើងវិញ ។តែដោយគម្រោងនេះ មន្ទូីរមិនទាន់មានថវិកា ទើបលើកទឹកចិត្តអោយកសិករជីកប្រឡាយនេះដោយខ្លួនឯងសិន៕ដោយ៖ឃិន គន្ធា