សប្បរសជនខ្មែរនៅនាយសមុទ្រផ្តល់អំណោយស្បៀងដល់ពលរដ្ឋក្រីក្រក្នុងកំឡុងបិទខ្ទប់នៅប៉ោយប៉ែត

0

បន្ទាយមានជ័យ៖ សប្បរស់ជនខ្មែរនៅនាយសមុទ្រពីប្រទេសអូស្ត្រាលីនិងបារាំង់តាមរយៈលោកធម្មបណ្ឌិតហេង មុនីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍និងលោកស្រីចាប ឆវីវ័ន្ត បានផ្តល់អំណោយស្បៀងដល់ពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ ក្នុងកំឡុងបិទខ្ទប់ដោយសារការរីករាលដាលនៃជម្ងឺកូវីដ ១៩ នៅភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោកហឿន វីរៈ អភិបាលរង តំណាងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកតំណាងនៃលោកធម្មបណ្ឌិតហេង មុនីចិន្តា លោកញឹម ផឿង នាយករដ្ឋបាលសាលាក្រុង លោកស្រិល អិន ចៅសង្កាត់ផ្សារកណ្តាលនិងមន្ត្រី ព្រមទាំងក្រុមការងារ អញ្ជើញចូលរួមកាេចែកកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១ នៅស្នាក់ការភូមិនិងតាមខ្នងផ្ទះ។
អំណោយរបស់សប្បុរសជនខ្មែរនៅនាយសមុទ្រពីប្រទេសអូស្ត្រាលី បារាំង បានផ្តល់អំណោយសប្បុរសធម័ល់ពលរដ្ឋក្រីក្រក្នុងកំឡុងបិទខ្ទប់ដោយសារការរីករាលដាលនៃជម្ងឺកូវីដ ១៩ នៅភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អំណោយសម្រាប់១គ្រៃាររួមមាន អង្ករ២០គក្រ មីថៃ១កេះ ត្រីខ១យួរ ទឹកត្រី១យួរ ត្រី១យួរ សាប៊ូដុសខ្លួន៤ដុំ ។
លោកហឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែតបានថ្លែងថា៖ ពលរដ្ឋជួបការលំបាកជីវភាព និងក្រីក្រដែលបង្កឡើងពីផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ ពិេសសនៅតំបន់បិទខ្ទប់និងតំបន់ក្រហមនៅក្រុងនេះបានកើនឡើង ។
ប៉ុន្តែ ចំពោះមុខ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានឆ្លើយតប ដោយបាននាំអំណោយរបស់រាជរដ្ឋាភិបាល របស់ប្រធានក្រុមការងារថ្នាក់ជាតិ របស់រដ្ឋបាលខេត្ត/ ក្រុង អង្គការ ដៃគូអភិវឌ្ឍន៍និងសប្បុរសជននានាបានផ្តល់អំណោយស្បៀងអាហារនិងថវិកាជាបន្តបន្ទាប់ ។
នាឱកាសនោះ ក្នុងនាមអាជ្ញាធរក្រុងនិងសង្កាត់ សូមថ្លែងអំណគុណនិងគោរពជូនពរចំពោះសប្បុរសជនខ្មែរនៅក្រៅប្រទេសនិងលោកធម្មបណ្ឌិតហេង មុនីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍និងលោកស្រីចាប ឆវីវ័ន្ត ដែលបានបរិច្ចាគអំណោយស្បៀងអាហារដល់ពលរដ្ឋពលរដ្ឋក្រីក្រក្នុងកំឡុងបិទខ្ទប់ដោយសារការរីករាលដាលនៃជម្ងឺកូវីដ ១៩ ៕

ដោយ៖ឃិន គន្ធា